សង្គម

ឧកញ៉ា ស្រី ចាន់ថន បានឱ្យក្រុមការងារគុនខ្មែរ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនកីឡាករជម្រើសជាតិសកល ស្រម៉ៃ សួន

BY
srey nuch
July 29, 2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យក្រុមការងារគុនខ្មែរ (KKIF) នាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភទៅកាន់កីឡាករជម្រើសជាតិសកល ស្រម៉ៃ សួន ខណៈលោក បច្ចុប្បន្ននេះ កំពុងតែខ្វះខាតនិងជួបនូវវិបត្តិហិរញ្ញវត្ថុ។

តាមរយៈខ្លឹមសារសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « នាថ្ងៃ ទី២៩ ខែ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគុនខ្មែរ (KKIF)របស់ខ្ញុំបាទបាននាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភទៅកាន់កីឡាករ ប្រដាល់សកល ស្រម៉ៃ សួន និងជាអតីតកីឡាករជម្រើសជាតិផងដែរ ដែលបច្ចុប្បន្នកំពុងតែខ្វះខាតនិងជួបនូវវិបត្តិហិរញ្ញវត្ថុ ។ ទោះបីជាមានឧបសគ្គអ្វីកើតឡើងក៏ដោយខ្ញុំនៅតែបន្តជួយដល់កីឡាករ និងក្លឹបផ្សេងៗទៀត ដែលកំពុងតែជួបនូវការខ្វះខាតក៏ដូចជាវិបត្តិហិរញ្ញវត្ថុ។ ដោយក្ដីគោរពនិង ស្រឡាញ់បំផុតពីខ្ញុំបាទស្រី ចាន់ថន ៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: