សង្គម

គួរឲ្យកោតសរសើរ! យុវជនខ្មែរម្នាក់ ឈានជើងចូលក្នុងវិស័យផលិតភាពយន្ត ផលិតរឿងខ្លី អត្ថន័យអប់រំ ផ្ទុះអ្នកគាំទ្រ ទស្សនារាប់លាន view

BY
Liny Chan
August 15, 2023

ពិតជាគួរឲ្យកោតសរសើរមែន យុវជនខ្មែរម្នាក់រហស្សនាម ចចក ស ដែលអ្នកទូទៅគេស្គាល់ថាជាអ្នកពូកែរកប្រាក់ចំណូលពី facebook ផេក ហៅថា MMO នោះ បានឈានជើងចូលមកក្នុងវិស័យផលិតភាពយន្តហើយ និងមានក្រុមការងារហៅឈ្មោះថា ចក្រាស្ទូឌីយ៉ូ (CHAKRA STUDIO) ដែលកំពុងសម្ងំផលិតភាពយន្តខ្លីបែបស្តង់ដា អត្ថន័យអប់រំ ផ្ទុះអ្នកគាំទ្រ ទស្សនារាប់លាន view ក្នុងមួយថ្ងៃៗ ហើយតាមរយៈការស្រង់ខំមិនសំបូរទៅដោយអ្នកគាំទ្រនិងកោតសរសើរនៅអត្ថន័យសាច់រឿងនិងគាំទ្រឲ្យពួកគាត់ផលិតរឿងអប់រំខ្លីបែបនេះឲ្យបានច្រើន ដើម្បីជួយដល់សង្គមជាតិ។

បើយោងតាម លោក ហៃ បញ្ញា ហៅ ចចក សរ បានលើកឡើងថា ក្រៅអំពីការផលិតភាពយន្តអប់រំខ្លី លោកនិងក្រុមការងារចក្រាស្ទូតវាយោ (CHAKRA STUDIO) កំពុងពង្រឹងទៅលើគុណភាពវីដេអូឲ្យខ្លាំង ដើម្បីត្រៀមផលិតភាពយន្តខ្នាតធំដើម្បីចាក់បញ្ចាំងតាមរោងកុន និងបង្ហាញអំពីស្នាដៃថាខ្មែរអាចធ្វើបាននូវភាពយន្តល្អចោះដែលអាចឲ្យបរទេសទទួលស្គាល់ ថែមទាំងមានគម្រោងនាំភាពយន្តរបស់ខ្លួនផលិតទៅដាក់នៅលើវេបសាយ Netflix និង វេបសាយបរទេសផ្សេងៗផងដែរ។

ស្ថាបនិកវ័យក្មេងរូបនេះបានបន្តប្រាប់មកកាន់សារព័ត៌មានយើងខ្ញុំថា ថ្វីត្បិតតែចក្រាស្ទូឌីយោ (CHAKRA STUDIO) ទើបតែប្រសូត្រមែនពិត តែក្រុមការងារសុទ្ធតែជាអ្នកមានបទពិសោធន៍យូរឆ្នាំ និងមកពីបណ្ដាលក្រុមហ៊ុនភាពយន្តនិងប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗក្នុងប្រទេសកម្ពុជា ហើយលោកគោរពស្វាគមន៍រាល់អ្នកដែលមានគំនិតចង់អភិវឌ្ឍន៍ភាពយន្តខ្មែរដើម្បីប្រកួតប្រជែងជាមួយបរទេស មកចូលរួមសហការជាមួយក្រុមការងារចក្រាស្ទូឌីយោ (CHAKRA STUDIO) របស់លោកផងដែរ។

ជាចុងក្រោយលោកបានបន្តទៀតថា ចក្រា ស្ទូឌីយោ (CHAKRA STUDIO) បង្កើតឡើងមិនមែនដើម្បីប្រាក់ចំណូលតែ១មុខនោះទេ ព្រោះដោយសារលោកមានចំណូលមកពីការរកប្រាក់តាមរយៈ facebook page ក៏ចង់ចូលរួមអភិវឌ្ឍន៍វិស័យផ្សេងក្នុងប្រទេសកម្ពុជាផងដែរ ដោយចាប់ផ្ដើមពី វិស័យភាពយន្ត បន្ទាប់ពី វិស័យរកប្រាក់តាមរយៈ facebook page ហៅថាMMO (គូសបញ្ជាក់ផងដែរថាលោកជាគ្រូបង្រៀនរកប្រាក់តាមរយៈ facebook page ដោយឥតគិតថ្លៃ ដែលមានអ្នកតាមដាន facebook profile លោកជាង 2 ម៉ឺននាក់ មានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យ mmo នេះ )

Share This Post: