សង្គម

ឧកញ៉ា ស្រី​ ចាន់ថន ជួយកសាងកន្លែងហ្វឹកហាត់ក្លឹបសសីគុនខ្មែរនៅស្រុក​មុខកំពូល ខេត្តកណ្ដាលរួចរាល់ជាស្ថាពរ

BY
srey nuch
August 17, 2023

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា រោងហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរនៃក្លឹបសសីគុនខ្មែរ ដែលស្ថិតឃុំព្រែកដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល របស់លោកគ្រូ សរ សី ត្រូវបានកសាងជាថ្មី ក្រោម​ការ​ឧបត្ថម្ភគាំទ្រពីលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ។

លោកឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារគុនខ្មែរ KKIF បានប្រគល់ថវិកាដែលបានចំណាយលើការ​សាងសង់ទីកន្លែងហ្វឹកហាត់ជូន(ក្លឹបសសីគុនខ្មែរ)រួចរាល់ហើយ បន្ទាប់ពីការសាង​នោះត្រូវបានបញ្ចប់ជាស្ថាពរ។ លោកឧកញ៉ា ស្រី ចាន់ថន គូសបញ្ជាក់ថា ទោះបី​ជា​ការឧបត្ថម្ភនេះមិនច្រើនក៏ពិតមែន ប៉ុន្តែនេះក៏អាចជួយសម្រាលទុក្ខលំបាករបស់​ក្លឹប​​បា​ន​មួយ​កម្រិត ដោយសង្ឃឹមថាប្អូនៗកីឡាករប្រដាល់បន្តការខិត​ខំព្យាយាម​ហ្វឹក​ហាត់បន្ថែម ដើម្បីមុខមាត់គុនខ្មែររបស់យើងទាំងអស់គ្នា។

បើតាមការបញ្ជាក់ពីក្រុមការងារក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) បានឱ្យដឹងថា រោង​ហ្វឹកហាត់ពីមុនមានសភាពទ្រុឌទ្រោមខ្លាំង ដោយមើលឃើញការលំបាក ក្នុង​ការ​បង្ហាត់បង្រៀនសិស្សគុន ដើម្បីការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជា​ក្បាច់គុនជាតិនោះ ទើបលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡា​ប្រដាល់​​គុនខ្មែរបានជួយជ្រោមជ្រែងកសាងកន្លែងហ្វឹកហាត់ដល់ក្លឹបរបស់លោកគ្រូ សរ សី៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: