សង្គម

បុរសដែលប្រើហិង្សាលើនារីម្នាក់ ដោយសាររឿងជិះម៉ូតូសាចទឹកដាក់គ្នា ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ

BY
Liny Chan
August 28, 2023

(រាជធានីភ្នំពេញ) នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ ដែលទះកំផ្លៀងនារីម្នាក់ គ្រាន់តែផ្តើមចេញពីជិះម៉ូតូសាចទឹកដាក់គ្នា ខណៈបច្ចុប្បន្នជននេះកំពុងត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត។

គួររម្លឹកផងដែរថា កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានវីដេអូមួយផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីបុរសម្នាក់បានប្រើប្រាស់អំពើហិង្សា និងប្រើពាក្យសម្ដីអសុរោះទៅលើនារីម្នាក់ និងបានវាយគ្នាផ្អើលពេញផ្លូវ គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់លើ តែប៉ុណ្ណោះ៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: