បច្ចេកវិទ្យា

តោះមកដឹងពីតម្លៃ iPhone 15 គ្រប់ម៉ូដែល ដាក់លក់នៅតាមហាងទូរស័ព្ទក្នុងស្រុកខ្មែរ

BY
Khmernote Media
September 13, 2023

នៅយប់ថ្ងៃទី12 ឈានចូលថ្ងៃទី13 ខែកញ្ញា ឆ្នាំ2023 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាស iPhone ថ្មីរហូតដល់ទៅចំនួន 4ម៉ូដែល ហើយ iPhone 15 គ្រប់ម៉ូដែលនៅឆ្នាំនេះបានបំពាក់មកជាមួយរន្ធសាកថ្មប្រភេទ USB-C និងកាមេរ៉ាទំហំ 48មេហ្គាភិច ដោយវាមានលទ្ធភាពខ្ពស់ក្នុងការថតរូប និងវីដេអូ ជាពិសេសគឺមុខងារ Zoom។

ចំពោះ iPhone 15 Pro និង iPhone 15 Pro Max មានអេក្រង់ដដែល 6.7″ និង 6.1″ ជាមួយកាមេរ៉ា 3គ្រាប់ដដែល ដែលត្រូវបាន update សមត្ថភាពអោយខ្លាំងជាមុន ព្រមទាំងអាចថតវីដេអូបានដល់ 4K 60fps ProRes។ ចំពោះកាមេរ៉ារបស់ iPhone 15 Pro Max វិញអាចមានសមត្ថកិច្ច zoom optical បានរហូតដល់ទៅ 5X (120MM) ប្រើតួខ្លួន titanium ថ្មី Grade 5 ប្រើប៊ូតុង Action ថ្មី ងាយជួសជុលជាងមុន។

iPhone សេរីថ្មីនេះ គឺត្រូវបានបំពាក់មកជាមួយរន្ធសាកថ្មប្រភេទ USB-C 10 Gigabit (USB 3) ប្រើប្រាស់បន្ទះឈីប chip ថ្មី A17 pro ទំហំតូចបំផុត 3nm ចំពោះជម្រើសវិញមាន 4 គឺ Black, White, Blue និង Natural។

iPhone 15 ដាក់លក់នៅទីផ្សារអាមេរិកមានតម្លៃ:

+ iPhone 15 មានតម្លៃចាប់ពី $799 ឡើងទៅ
+ iPhone 15 Plus មានតម្លៃចាប់ពី $899 ឡើងទៅ
+ iPhone 15 Pro មានតម្លៃចាប់ពី $999 ឡើងទៅ
+ iPhone 15 Pro Max មានតម្លៃចាប់ពី $1,199 ឡើងទៅ

ចំពោះតម្លៃទីផ្សារស្រុកខ្មែរយើងវិញ បើយោងតាមប្រភពពីម្ចាស់ហាងទូរស័ព្ទ JET Black Store បានបង្ហាញពីតម្លៃលក់ក្នុងស្រុក Pre-Order សម្រាប់ទូរស័ព្ទសេរីទំនើប iPhone 15 ដូចខាងក្រោម៖

តម្លៃ iPHONE 15 PRO MAX
+ 15 Pro Max 256G = 1565$
+ 15 Pro Max 512G = 1865$
+ 15 ProMax 1024G = 2165$

តម្លៃ iPHONE 15 PRO
+ 15 Pro 128G = 1265$
+ 15 Pro 256G = 1365$
+ 15 Pro 512G = 1665$
+ 15 Pro 1024G = 1865$

តម្លៃ iPHONE 15
+ 15 128G = 965$
+ 15 256G = 1165$
+ 15 512G = 1365$

តម្លៃ IPHONE 15 PLUS
+ 15 Plus 128G = 1165$
+ 15 Plus 256G = 1265$
+ 15 Plus 512G = 1465$ ៕

Share This Post: