សង្គម

សិស្សស្រីថ្នាក់ទី៧មួយក្រុមនៅសាលាបាក់ទូក ព្រួតគ្នាធ្វើបាបសិស្សស្រី២នាក់ គំ-រា-មមិនឲ្យចូលថ្នាក់រៀ​ន​ រហូតជនរងគ្រោះលែងហ៊ានចូលរៀន

BY
srey nuch
September 14, 2023

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយផ្ទុះរឿងសិស្សស្រីមួយក្រុមនៅសាលាបាក់ទូក ព្រួតគ្នាវាយសិស្សស្រី ២នាក់ហើយថតបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក និងគំរាមមិនឲ្យចូលថ្នាក់រៀន។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Houy Chenn ដែលត្រូវជាបងស្រីរបស់ក្មេងស្រីរងគ្រោះ បានបង្ហោះកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Houy Chenn បានសរសេររៀបរាប់ឱ្យដឹងថា៖ «ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូកប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគំរាមគ្នា (តែចូលរៀនវាឃើញវាវ៉ៃ) រឿងមួយខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគំរាម គាត់សុខចិត្ដអត់ចូលសាលាជិតមួយខែ រហូតដល់គ្រូតេមកប្រាប់ម៉ាក់ប៉ាខ្ញុំ។

ម្ចាស់គណនីខាងលើបានបន្ថែមទៀតថា៖ « ក្នុងវីដេអូពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ បងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវពិនណា ជួយគ្នាចែករំលែកឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង)» ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្នុងនោះ ម្ចាស់គណនី Houy Chenn បានបន្ថែមនៅក្នុងខមិនទៀតថា៖ «វីដេអូនឹងខាងក្មេងទំនើងវ៉ៃហើយគាត់ផ្ញើចែកចាយ ឱ្យគ្នាគាត់មើលរហូតដល់អ្នកស្គាល់គាត់ផ្ញើតមកឱ្យប្អូនខ្ញុំវិញ សួរថាមុខគ្នាទុកកន្លែងណា គ្នាខ្មាសគេប៉ុណ្ណា» ៕

ប្រភព៖ Houy Chenn

Share This Post: