សង្គម

Makeup artist លោក វ៉ាត វ៉ាន់ បញ្ចេញវីដេអូស្នាដៃគូររូប «ប្រាសាទកោះកេរ» លើមុខ ផ្ទុះការគាំទ្រខ្លាំងពីមហាជន

BY
srey nuch
September 21, 2023

រាជធានីភ្នំពេញ៖ លោក វ៉ាត វ៉ាន់ ដែលមហាជនស្គាល់ថា ជា Makeup artist វ័យក្មេង អាយុ ២៥ឆ្នាំ មានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ន កំពុងផ្ទុះការសរសើរមិនដាច់ពីមាត់ពីអ្នកលេងក្នុងបណ្ដាញសង្គម បន្ទាប់ពីរូបលោកបានបញ្ចេញស្នាដៃថ្មីមួយ បង្ហាញពីការផាត់មុខរូប «ប្រាសាទកោះកេរ Koh Ker Face Painting» ក្នុងការចូលរួមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌនៃអង្គការយូណេស្គូ សម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កាលពីពេលថ្មីៗនេះ។

ក្រោមស្នាដៃដ៏ប៉ិនប្រសព្វ និងទេពកោសល្យពេញខ្លួនរបស់ Makeup artist វ័យក្មេងរូបនេះ បានប្រើពេលវេលាដ៏មានតម្លៃ និងប្រើកម្លាំងកាយចិត្ត គូររូប «ប្រាសាទកោះកេរ» បញ្ចេញជាផ្ទាំងទស្សនីយភាពមួយយ៉ាងអស្ចារ្យ ដែលឃើញហើយ ស្ទើរតែមិនសរសើរមិនបាន ដែលផុសចេញនៅលើផ្ទៃមុខ និងលើដងខ្លួន ថែមទាំងមានដាក់បញ្ជាក់ថ្ងៃដែលប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាមួយនឹងការសម្រាយបញ្ជាក់លម្អិតពីប្រវត្តសាស្ត្រថែមទៀតផង៕ ទស្សនាវីដេអូខាងក្រោម

Share This Post: