សង្គម

មិនរាងចាល! នារី «ភេទទី៣» ដែលតែងតែតាមអុកឡុករំខានជីវិតស្រ្តីម្នាក់ ល្បីពេញបណ្ដាញសង្គម ពេលនេះតាមមករំខាននាងទៀតហើយ

BY
srey nuch
September 25, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វណ្ណ ឌីលក្ខណ៍ បានបង្ហោះនៅមុននេះបន្តិចថា នារី «ភេទទី៣» ឈ្មោះ ឡុង សុខគីម ដែលតែងតែតាមអុកឡុករំខានជីវិតនាងកន្លងមក ហើយធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មលែងតាមនាង នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ពេលនេះជិះម៉ូតូមកតាមរំខានជីវិតនាងទៀតហើយ។

តាមរយៈខ្លឹមសារដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វណ្ណ ឌីលក្ខណ៍ បានបង្ហោះ នាងបានសរសេររៀបរាប់ថា៖​ « សួស្ដីបងៗប៉ូលិសខណ្ឌសែនសុខ ដោយសារតែបងៗប៉ូលិស កាលមកដល់ផ្ទះលើកមុនប្រាប់ថាមិនបាច់ទៅប៉ុស្តិ៍ទៀតទេ ហើយខ្ញុំក៏មិនបាន save phone number ខលមកលើកមុនទុក ខ្ញុំវាចឹងដែរ។ ខ្ញុំចង់ជូនដំណឹងបន្ទាន់ថា…….ថ្ងៃនេះថ្ងៃខ្ញុំសម្រាកពីការងារ តែទៅរៀនដូចសព្វមួយដង។ នៅវេលាម៉ោង១០៖០៥នាទីព្រឹក ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីចេញពីរៀនភាសាក្រៅម៉ោងនៅម្ដុំ ទួលទំពូង តាមផ្លូវជិះមកវិញខ្ញុំចេះតែឆ្ងល់មើលកញ្ចក់ ចេះតែមានអារម្មណ៍ដូចម៉ូតូតាមពីក្រោយ ដល់ឈប់ស្តុបមើលទៅឃើញម្នាក់ស្រីឆ្កួតនឹងតាមខ្ញុំវាសើចហើយ វាជិះកៀរ វ៉ាខ្ញុំទៅបាត់….! មិនដឹងវាពួននៅណា វាជិះវ៉ាទៅវ៉ាមកអត់ឈប់។ ដល់ម៉ោង១១៖២៧នាទី ខ្ញុំជិះយកអីវ៉ាន់អោយមីងនៅម្ដុំភូមិរោងចក្រ វាជិះទៅជិះមកកាត់ហ្នឹង លក្ខណៈរំខានទៀត។ »

វណ្ណ ឌីលក្ខណ៍ បានសរសេររៀបរាប់បន្ថែមថា៖ «ចំណាំពេលជិះតាមផ្លូវខ្ញុំអែបម៉ូតូកៀន ដកទូរស័ព្ទ រៀបថតវា វាគេចបាត់…!វាដោះធុងGrab ចេញហើយ ជិះម៉ូតូហុងដា dream ពាក់ស្លាកលេខ បាត់ដំបង 1K 3086 ។ វាអត់ឈប់ទេ បងៗនៅសាលាខណ្ឌសែនសុខ គាត់ផ្ដាំខ្ញុំថាតែវាតាមទៀតគាត់ចេះដោះស្រាយហើយ។ បងៗជួយដោះស្រាយអោយខ្ញុំផង។»

សូមបញ្ជាក់ថា កាលពីនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ស្រ្តីតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកោះហៅនាំខ្លួនឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមយាយី អុកឡុក ក្នុងជីវិតរបស់ វណ្ណ ឌីលក្ខណ៍ តទៅទៀត ក្នុងករណីកើតឡើងបន្តទៀត ស្រ្តីខាងលើនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕

ប្រភព៖ Ah Leak

Share This Post: