សង្គម

តស៊ូមិនបោះបង់! បេក្ខនារីប្រឡងបាក់ឌុបអាយុច្រើនជាងគេ ធ្លាក់កាលពីឆ្នាំមុន ពេលនេះវិលត្រលប់មកម្ដងទៀត ដើម្បីបំពេញក្ដីស្រម៉ៃ

BY
srey nuch
November 2, 2023

រាជធានីភ្នំពេញ៖ មហាជនពិតជាធ្លាប់ស្គាល់រួចមកហើយ ចំពោះបេក្ខនារីអាយុច្រើនជាងគេគឺ អ្នកមីង ហែម ស៊ីណាត អាយុ៥៧ឆ្នាំ នៅខេត្តបន្ទាយមានជ័យ ដោយអ្នកមីងបានបរាជ័យម្តងហើយកាលពីប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) កាលពីឆ្នាំ២០២២ តែពេលនេះ អ្នកមីងមិនបង់បោះចោលក្ដីស្រមៃ មកប្រឡងម្តងទៀតនៅ​ថ្ងៃ​ទី០៦ ខែវិច្ឆិកា​នេះ ដោយ​មាន​លេង​រៀង​ទី ៤៨៩ ស្ថិត​នៅ​មណ្ឌល​អនុ​វិទ្យាល័យ​ទឹកថ្លា នាខេត្តបន្ទាយមានជ័យ​។

សូមបញ្ជាក់ថា អ្នកមីងឈ្មោះ ហែម ស៊ីណាត អាយុ៥៧ឆ្នាំ ជាបេក្ខនារី អាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) កាលពីឆ្នាំ២០២២ ដែលមានទីលំនៅ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អ្នកមីងខំតស៊ូប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ចង់ក្លាយជា​គ្រូបង្រៀន​បានប្រាក់យកមកចិញ្ចឹមកូន ៤ នាក់នៅក្នុងបន្ទុក។

ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហោះសារជូនពរ និងផ្តល់កម្លាំងចិត្ត ជូនបេក្ខជន ហែម ស៊ីណាត ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ​ថ្ងៃ​ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣​ខាងមុខនេះផងដែរ ៕

ប្រភព៖ MoEYS Cambodia

Share This Post: