ព័ត៌មានជាតិ

មជ្ឈមណ្ឌល ACCB ទទួលបានជោគជ័យក្នុងការបង្កាត់ពូជសត្វត្រយងចង្កំក ស ដែលជាប្រភេទជិតផុតពូជនៅលើពិភពលោក

BY
srey nuch
April 8, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីឆ្នាំមុន នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) ពួកយើងមានភ័ព្វសំណាងល្អក្នុងការ បង្កាត់ពូជសត្វ ត្រយងចង្កំក ស ដែលជាប្រភេទជិតផុតពូជបានដោយជោគជ័យជាលើកដំបូង ក្រោមការ ថែទាំដោយមនុស្ស។ នេះបើតាមការឱ្យដឹងពី ACCB នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

ឆ្នាំនេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) មានសេចក្តីសោមនស្សរីករាយក្នុងការ ជូនដំណឹងដល់លោកអ្នកថា មិនត្រឹមតែចំនួនប្រជាសាស្ត្រនៅក្នុងមជ្ឈមណ្ឌល ដែលបានបង្កាត់ពូជម្តងទៀតដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែមួយគូទៀតបានក្រាបពង និងចិញ្ចឹម កូនពីរក្បាលដោយជោគជ័យផងដែរ វាជាលើកដំបូងហើយសម្រាប់បក្សីប្រភេទត្រយងចង្កំក ស នេះនៅកន្លែងថែទាំសត្វ របស់ ACCB។ កូនបក្សីតូចៗទាំងបីក្បាលនេះ ផ្តល់ក្តីសង្ឃឹមសម្រាប់ការលែងចំនួនប្រជាសាស្រ្តសត្វត្រយងចង្កំកស ដែលត្រូវបានធានាការ ថែទាំនៅក្នុងមជ្ឈមណ្ឌលឱ្យចូលទៅក្នុងជម្រកធម្មជាតិរបស់ពួកវាវិញ។

នេះជាកត្តាសំខាន់ ដោយសារប្រទេសកម្ពុជាត្រូវបានគេជឿថា ជាជម្រករបស់សត្វ ត្រយងចង្កំកស រហូតដល់ទៅ ៨៧ភាគរយ ទៅ ៩៥ភាគរយ នៃចំនួនប្រជាសាស្ត្រ ទាំងអស់នៅទូទាំងពិភពលោក។ ក្នុងឆ្នាំ២០២២ គេបានប៉ាន់ប្រមាណចំនួនប្រជាសាស្ត្រ សត្វត្រយងចង្កំកសនៅប្រទេសកម្ពុជា មានចំនួនតិចបំផុត ៧៩២ក្បាល ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: