ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ក្មេងទំនើងមួយក្រុម ធ្វើសកម្មភាពអុកឡុកក្នុងកម្មវិធី «សង្ក្រាន្តឆ្នាំថ្មីនៅស្រុកគូលែន» ត្រូវបានសមត្ថកិច្ចបង្រ្កាបយ៉ាងចាស់ដៃ

BY
srey nuch
April 11, 2024

ស្រុកគូលែន៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៥០ នាទី មានករណីក្រុមក្មេងទំនើងធ្វើសកម្មភាពប្រើដំបង ដុំឥដ្ឋដេញវាយគ្នា និងអុកឡុកក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅចំណុចសាលាវិទ្យាល័យហ៊ុនសែនគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

យុវជនក្មេងៗនេះ បាននាំគ្នាជិះម៉ូតូ៣០ទៅ៤០គ្រឿងពីស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ដើម្បីចូលរួមកម្មវិធីខាងលើនេះ ក៏ផ្ទុះអំពើហិង្សាជាមួយយុវជនមូលដ្ឋាន ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន៣នាក់ និងជាច្រើននាក់ទៀតត្រូវបានរត់គេចខ្លួនអស់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

Share This Post: