ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះអប់រំណែនាំដល់យុវវ័យនៅតំបន់ផ្សារកណ្តាលទី១ ដែលលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅយ៉ាងអនាធិបតេយ្យ បង្កការរំខានដល់ប្រជាពលរដ្ឋ

BY
srey nuch
April 11, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់ផ្សារកណ្តាលទី១ បានឱ្យដឹងថា នារាត្រីថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសាម្សិលមិញនេះ​ រដ្ឋបាលសង្កាត់ផ្សារកណ្តាលទី១ ដឹកនាំដោយលោក អ៊ុច សារុំ បានចាត់លោកស្រី ឌុល សុភាព ចៅសង្កាត់រងទី១ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់សហការជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលផ្សារកណ្តាលទី១ ចុះណែនាំអប់រំដល់យុវជន នារីបំរើតាមបារបរទេស និងយុវជន យុវនារីមកពីក្រៅមូលដ្ឋាន ដែលលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅយ៉ាងអនាធិបតេយ្យបង្កការរំខានដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលេខ១១៨ -១៣០-១៣ -១៣៦។

ក្នុងនោះកម្លាំងសមត្ថកិច្ច បានណែនាំអប់រំឱ្យបញ្ឈប់លេងល្បែងទាំងនេះ មិនមែនជាល្បែងប្រពៃណីជាតិខ្មែរទេ ក្រោយពីបានធ្វើការណែនាំអប់រំរួចលោកស្រីចៅសង្កាត់រងបានអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញទាំងអស់គ្នារៀងៗខ្លួន ៕

ប្រភព៖ រដ្ឋបាលសង្កាត់ផ្សារកណ្តាលទី១

Share This Post: