PR

មធ្យោបាយងាយៗ! ការផ្ញើប្រាក់ទៅក្រៅប្រទេស ដល់មនុស្សជាទីស្រឡាញ់លែងជាបញ្ហាទៀតហើយ

BY
Liny Chan
April 19, 2024

ការផ្ញើប្រាក់ទៅក្រៅប្រទេស គឺជាជាតម្រូវការដ៏សំខាន់សម្រាប់មនុស្សជាច្រើន រួមមានដូចជាការជួយដល់សមាជិកគ្រួសារ មនុស្សជាទីស្រឡាញ់ ឬសម្រាប់ប្រតិបត្តិការអាជីវកម្មផងដែរ។ ប៉ុន្តែពេលខ្លះ ដំណើរការផ្ញើប្រាក់ត្រូវ បាន រាំងស្ទះ ដោយសារចម្ងាយ ពេលវេលា ការចំណាយទៅលើថ្លៃបញ្ញើ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ។ ដើម្បីស្វែងរកធនគារជាទីទុកចិត្ត ដែលអាចចាត់ចែងបញ្ហា ទាំងនេះ បាន ពុំមែនជារឿងងាយស្រួល ប៉ុន្តែនៅពេលនេះវាលែងជាឧបសគ្គលំបាកទៀតហើយ ព្រោះគ្រប់យ៉ាងត្រូវ បាន ដោះស្រាយដោយ ធនាគារ ហ្វីលីព។

ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរី និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា។ វាបានផ្ដល់នូវការធានាសុវត្ថិភាពជូនសម្រាប់អតិថិជន មិនត្រឹមតែចំពោះការសន្សំប៉ុណ្ណោះទេ អតិថិជនក៏អាចផ្ញើ ឬទទួលប្រាក់ពីបរទេសប្រកបដោយសេចក្ដីទុកចិត្តខ្ពស់ផងដែរ។

ជាក់ស្ដែង ដើម្បីធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែមានភាពងាយស្រួល គឺចាប់ពីថ្ងៃទី 01 ខែមេសា 2024 នេះ មានការ ផ្តល់ជូនជាពិសេសដល់អ្នកដែលប្រើប្រាស់កម្មវិធីធនាគារចល័ត Phillip Mobile ដោយចំណាយត្រឹមតែ 4.99 ដុល្លារ ប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការ នៅពេលផ្ញើប្រាក់ទៅក្រៅប្រទេស។

មិនទាន់អស់នោះទេ ពោលគឺសម្រាប់ការបញ្ចុះតម្លៃ លើសេវាផ្ទេរប្រាក់អន្តរជាតិនេះ ផ្តល់ជូនរហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2024 សម្រាប់ប្រទេសទាំង10 រួមមាន៖
– សិង្ហបុរី
– ហ្វីលីពីន
– វៀតណាម
– ម៉ាឡេស៊ី
– កូរ៉េខាងត្បូង
– ថៃ
– ឥណ្ឌូនេស៊ី
– ហុងកុង
– អូស្រ្តាលី
– ចិន (មាននៅបញ្ជរតែប៉ុណ្ណោះ)

ការផ្ញើប្រាក់ទៅក្រៅប្រទេសលែងជាកង្វល់ ឬរឿងស្មុគស្មាញទៀតហើយ ហើយអ្វី ដែលសំខាន់គ្រប់គ្នាក៏នឹង រីករាយជាមួយនឹងការផ្ដល់ជូនជាពិសេសជាមួយនឹងការចំណាយតិច តែទទួលបានអត្ថប្រយោជន៍យ៉ាង ច្រើនពីធនាគារ ហ្វីលីព៕
សម្រាប់ព័ត៌មានបន្ថែម៖ 086 930 000 / 089 989 818/ 088 465 9999 (24/7)។

Share This Post: