ព័ត៌មានជាតិ

ក្រសួងសាធារណការ អំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ដែលប៉ះពាល់ដល់សុវត្ថិភាពសង្គម និងការប្រមូលចំណូលថវិកាជាតិ

BY
srey nuch
April 20, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងប៉ះពាល់ដល់ការប្រមូលចំណូលថវិកាជាតិ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា និងមិនត្រូវចរាចរ យានជំនិះ ដោយប្រើប្រាស់ឯកសារ ឬវត្ថុក្លែង ប្រើប្រាស់ផ្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យ បាត់លក្ខណៈសម្គាល់ ជាពិសេសច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើ យានជំនិះរបស់ខ្លួន ដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងនឹងសហការជាមួយក្រសួងមហាផ្ទៃ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យតាមដងផ្លូវ និងចាត់វិធានការតឹងរ៉ឹងចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមាន៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: