អន្តរជាតិ

ក្រុមវេជ្ជបណ្ឌិតនៅជប៉ុនប្តឹង Google Maps ទារសំណងជាង ៩ពាន់ដុល្លារដោយសារកំហុសឆ្គងមួយនេះ

BY
Pheakdey
April 20, 2024

ជប៉ុន៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសជប៉ុនចំនួន ៦០រូប បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុន Google Maps ទាមទារប្រាក់សំណងចំនួន ១,៤លានយេន (៩,០៥៤ដុល្លារអាមេរិក) ជុំវិញករណីដែលក្រុមហ៊ុនមិនបានអើពើចំពោះការអនុវត្តមុខងារដ៏សំខាន់ទៅកាន់ទីតាំងគ្លីនិករបស់ពួកគេនៅលើ Google Maps ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា មុខងារដ៏សំខាន់នោះគឺមុខងារ Vitriolic Reviews ដែលជាមុខងារអនុញ្ញាតឱ្យក្រុមវេជ្ជបណ្ឌិតទាំងអស់នេះអាចមើលឃើញនូវមតិផ្សេងៗរបស់ក្រុមអតិថិជនពួកគេ។ 

នៅក្នុងពាក្យបណ្តឹងរបស់ក្រុមវេជ្ជបណ្ឌិតជប៉ុនបានអះអាងថា កំហុសបច្ចេកទេសរបស់ក្រុមហ៊ុន Google Maps បានជម្រុញឱ្យពួកគេខកខានមិនបានបំពេញកាតព្វកិច្ចសំខាន់ៗមួយចំនួនទៅកាន់អតិថិជនរបស់ពួកគេដូចជា​ ការឆ្លើយតប ការបដិសេដ និងការបានដឹកនូវមតិរិះគន់ផ្សេងៗរបស់ពីសំណាក់អតិថិជនដែលបានស្វែងរកទីតាំងគ្លីនិករបស់ពួកគេតាមរយៈកម្មវិធី Google Maps។ ប្រភពខាងលើបានបន្តថា ភាពឆកល្វែងក្នុងការបំពេញការងាររបស់ក្រុមហ៊ុន Google Maps ដូចបានជម្រាបជូនខាងលើនេះ បានជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះរបស់គ្លីនិកពួកគេយ៉ាងខ្លាំង ហើយខាងក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់កំហុសឆ្គងមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: