ព័ត៌មានជាតិ

ឱកាសល្អ! ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅបឋមសិក្សា ក្នុងក្របខណ្ឌចំនួន ១៣៤៧នាក់

BY
srey nuch
April 23, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ស្តីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅបឋមសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់។

– គ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី៤ ចំនួន ៣០០នាក់
– គ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៤០ ចំនួន ១,០៤៧នាក់។

ការបណ្តុះបណ្តាលមានរយៈពេល ៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ នៅតាមវិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

Share This Post: