អន្តរជាតិ

ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យពលរដ្ឋចិន ៤នាក់បាត់បង់ជីវិត ១០នាក់កំពុងបាត់ខ្លួន និងជាច្រើនពាន់នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
April 23, 2024

ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងខេត្ត Guangdong នៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមពេលនេះនៅមានពលរដ្ឋចិនចំនួន ១០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន​ ពលរដ្ឋជាច្រើនពាន់នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ពលរដ្ឋជាង ១១០,០០០នាក់កំពុងរងផលប៉ះពាល់កម្រិតធ្ងន់ និងពលរដ្ឋជាង ១,១៦លានគ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ សូមបញ្ជាក់ជូនថា ខេត្ត Guangdong មានពលរដ្ឋរស់នៅសរុបជាង ១២៧លាននាក់ ហើយកាលពីចុងសប្តាហ៍កន្លងទៅនេះអាជ្ញាធរចិនធ្លាប់បានជូនដំណឹងថា ខេត្តដ៏ធំមួយនេះអាចប្រឈមនឹងបញ្ហាទឹកជំនន់ក្នុងកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: