PR

ចាប់ផ្តើមរដូលកាលថ្មីរបស់មេចុងភៅតូច និងមិត្តភក្តិរបស់គាត់ នៅសណ្ឋាគារ ហៃយ៉ាត់

BY
Naren
April 26, 2024

មេចុងភៅតូចជាងគេបំផុតលើពិភពលោកបានត្រលប់មកវិញជាមួយនឹងកម្មវិធីថ្មី! សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានក្តីសោមន្សរីករាយក្នុងការស្វាគមន៍ នៃការវិលត្រលប់សារជាថ្មី និងអស្ចារ្យជាងមុន។ សូមអញ្ជើញលោកអ្នកចូលរួមជាមួយមេចុងភៅដ៏តូចច្រឡឹងរបស់យើង និងមិត្តភក្តិរបស់គាត់មកពីប្រទេសអេស្ប៉ាញ អ៊ីតាលី និងប្រទេសជប៉ុន ដើម្បីទទួលយកបទពិសោធន៍អាហារពេលល្ងាចនឹងទស្សនាដំណើរនៃការចម្អិនម្ហូបរបស់មេចុងភៅតូចនៅលើចានអាហារ ជាមួយទស្សនីយភាពដែលមិនអាចបំភ្លេចបាន នឹងចាប់យកការស្រមើលស្រមៃរបស់អ្នក ដោយប្រើបច្ចេកវិទ្យា 3D ដ៏ទំនើប។

រីករាយជាមួយមុខម្ហូបបួនមុខដែលបំផុសគំនិតដោយមេចុងភៅតូចនិងមិត្តភក្តិដ៏ប៉ិនប្រសប់របស់គាត់ អមដោយតន្ត្រីតាមប្រធានបទ ពន្លឺដ៏រស់រវើក និងការប្រគួតគ្នាបង្ហាញពីស្នារដៃចម្អិនម្ហូប។ តម្លៃចាប់ពី ៨៨ ដុល្លារទៅ ១៥០ ដុល្លារក្នុងមនុស្សម្នាក់ រួមទាំងម៉ឺនុយសម្រាប់អ្នកបួស និងកុមារផងដែរ។

មេចុងភៅតូចនិងមិត្តភក្តិរបស់គាត់ ផ្តល់ជូនភ្ញៀវនូវបទពិសោធន៍នៃការទទួលទានអាហារដ៏រីករាយ និងបំភ្លេចមិនបាន ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា សិល្បៈ និងមុខម្ហូប។ នេះជាឱកាសដ៏ល្អបំផុតក្នុងការប្រារព្ធឱកាសពិសេសមួយ ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។

បើករៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ (បិទថ្ងៃអង្គារ) អាហារពេលល្ងាចចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៨ យប់។ ភ្ញៀវត្រូវមកដល់កន្លែងយ៉ាងហោចណាស់ ១៥ នាទីមុន។ សម្រាប់ការកក់៖ https://lepetitchef.com/phnompenh ឬទូរស័ព្ទ ០៩៧ ៣៥០ ១២៣៤ សម្រាប់ព័ត៌មានបន្ថែម។

Share This Post: