សុខភាព

អត់ដែលឈឺក្រពះសោះ តែក្រហល់ក្រហាយក្នុងពោះបណ្តាលមកពីអី?

BY
Khmernote Media
June 20, 2020

មាន​គ្នា​យើង​មួយ​ចំនួន​ឆ្ងល់​ថា នៅ​សុខៗ​ក្នុង​ពោះ​មាន​អារម្មណ៍​ថា​ក្រហាយៗ តែ​មិន​ដឹង​ថា​វា​កើត​ឡើង​បាន​ដោយ​សារ​អី ព្រោះ​អត់​ដែល​ធ្លាប់​មាន​បញ្ហា​ឈឺ​ក្រពះ​ឈឺ​អី​ដូច​គេ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ដែល​នៅ​សុខៗ​បណ្តាល​ឲ្យ​ក្រហាយ​នៅ​ក្នុង​ក្រពះ មិន​អាច​កើត​ឡើង​បាន​ទេ បើយើង​គ្មាន​បញ្ហា​ក្រពះ​ដូច​ជា៖

– រលាកក្រពះ
– ដំបៅក្រពះ
– ច្រាលទឹកអាសុីដក្រពះ
– រលាកភ្នាសក្រពះ
– មានមេរោគនៅក្នុងក្រពះ។ល។

ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិតបាន​បន្ត​ឲ្យ​ដឹង​ថា ពេល​ខ្លះ វា​ក៏​អាច​បណ្តាល​មក​ពី​យើង​ញ៉ាំ​អាហារហឹរ ជូរ ទើប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ក្រហល់​ក្រហាយ​នៅ​ក្នុង​ពោះ​ក៏​ថា​បាន។​

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​ថា ប្រសិន​បើ​មាន​បញ្ហា​នេះ​កើត​ឡើង​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ហឹរ​ ជូរ​អស់​ហ្នឹងទេ​នោះ គួរ​ទៅ​ពិនិត្យ​ជាមួយ​នឹង​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ពី​ព្រោះ​ក្នុង​ករណី​ខ្លះ វា​អាច​ជា​ជំងឺ​ធ្ងន់​ធ្ងរ ដូច​ជា​មហារីក​រាលដាល​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: