កីឡា

សាំងហ្គាពួរមានករណីកូវីដ១៩ សរុប ៤៣,៩០៧ នាក់ បន្ទាប់ពីរកឃើញករណីថ្មីចំនួន ២៤៦នាក់ នៅថ្ងៃនេះ

BY
autoadmin
June 30, 2020

យោងតាមការចុះផ្សាយរបស់ The Straits Times នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា សាំងហ្គាពួររកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៤៦ ករណី ដែលនាំឱ្យករណីសរុបនៅប្រទេសនេះមានដល់ ៤៣,៩០៧ ខណៈការស្លាប់នៅតែមាន ២៦ នាក់ដដែល។ ក្នុងនោះផងដែរមានករណីចំនួន ៦ ត្រូវបានរកឃើញពីក្នុងសហគមន៍ ហើយក្រៅពីនោះគឺចេញពីអន្តេវាសិកដ្ឋានរបស់ពលករបរទេស។ ព័ត៌មានលម្អិតក្រសួងសុខាភិបាលសាំងហ្គាពួរនឹងប្រកាសបន្ថែមនៅពេលរាត្រី។

គិតត្រឹមថ្ងៃអង្គារនេះអន្តេវាសិកដ្ឋានចំនួន ៧៨ ត្រូវបានប្រកាសថាគ្មានជំងឺ COVID-19 តទៅទៀត ដែលនាំឱ្យចំនួនអន្តេវាសិកដ្ឋានសរុប ២៤១ នៅសាំងហ្គាពួរត្រូវបញ្ជាក់ថារួចផុតពីជំងឺ។ កាលពីថ្ងៃច័ន្ទម្សិលមិញសាំងហ្គាពួរបានរំសាយអ្នកជំងឺចំនួន ៤៧៧ បន្ថែមទៀត ដែលមានន័យថាមកទល់ពេលនេះមានអ្នកជំងឺ ៣៧,៩៧៣ នាក់ បានជាសះស្បើយ។​ គិតមកទល់ពេលនេះសាំងហ្គាពួរនៅសល់អ្នកជំងឺ ១៩៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯអ្នកជំងឺ ៥,៤៥៣ នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសហគមន៍៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: