ការសិក្សាថ្មី៖ អ្នកនៅឯកោម្នាក់ឯង មានគ្រោះថ្នាក់ជាងអ្នកជក់បារីមួយថ្ងៃ១៥ដើមទៅទៀត
ការសិក្សាថ្មីមួយ ដែលបានធ្វើឡើងដោយសមាគមន៍ចិត្តសាស្រ្តអាមេរិចបានរកឃើញថា អ្នកនៅម្នាក់ឯងឯកោអាចប្រឈមនឹងការកើតមានបញ្ហាសុខភាពច្រើនជាងអ្នក ដែលជក់បារី ១៥ដើមក្នុងមួយថ្ងៃទៅទៀត។ ការសិក្សាដដែលក៏បានបង្ហាញដែរថា ប្រជានអាមេរិកប្រមាណជា ៤២,៦ លាននាក់ ដែលមានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅកំពុងតែមានជំងឺឯការ៉ាំរ៉ៃ ឬអាចនិយាយថាកំពុងតែស្ថិតនៅក្នុងភាពឯកោធ្ងន់ធ្ងរមួយ។
ភាពឯកោកម្រិតធ្ងន់ ឬជំងឺឯការ៉ាំរ៉ៃនេះ គឺសំដៅទៅលើមនុសដែល រស់នៅតែម្នាក់ឯង អ្នកដែលកាត់ផ្តាច់ខ្លួនចេញពីសង្គម និងអ្នកដែលមានអារម្មណ៍ឯកោចេញពីក្នុងខ្លួនតែម្តង។ ការសិក្សាបានបង្ហាញថា ក្រុមមនុស្សទាំងនេះប្រឈមនឹងការកើតមានជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍ សម្ពាធអារម្មណ៍ និងស្ត្រេស ដែលកត្តាទាំងនេះនឹងធ្វើឲ្យពួកគេមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬឆាប់ស្លាប់ជាងអ្នកដែលជក់បារី ១៥ ក្នុងមួយថ្ងៃទៅទៀត។ ការសិក្សាបានណែនាំឲ្យអ្នកដែលស្ថិតនៅក្នុងស្ថានភាពដូចខាងលើ ត្រូវចេះបង្កើតមិត្តភក្តិឲ្យបានច្រើន ចូលរួមសកម្មភាព សង្គមឲ្យបានច្រើន ចេញទៅហាត់ប្រាណ និងធ្វើសកម្មភាពផ្សេងៗឲ្យបានច្រើនជាជាងសង្ងំនៅក្នុងផ្ទះតែម្នាក់ឯង៕
អត្ថបទ៖ ភក្តី
ប្រភព៖ providr