ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្ហូប​នាំសំណាងមួយចំនួន ដែលមិនអាចចោលបានក្នុងថ្ងៃសែនចូលឆ្នាំចិន

    BY Khmernote Media February 12, 2018
    ម្ហូប​នាំសំណាងមួយចំនួន ដែលមិនអាចចោលបានក្នុងថ្ងៃសែនចូលឆ្នាំចិន

    កាន់តែកៀកខិតជិតមកដល់ចូលឆ្នាំចិន ប្រជាជនចិន និងជនជាតិដែលកាត់ខ្សែស្រឡាយចិនទាំងអស់កំពុងមមាញឹកនឹងការសម្អាតផ្ទះសម្បែង និងគ្រឿងរណ្ដាប់សម្រាប់សែនព្រេន។ យ៉ាងណាមិញ ក្រៅពីតំណមជាច្រើន ក្នុងនោះចិនក៏មានជំនឿទៅលើអាហារមួយចំនួន ដែលត្រូវបានចាត់ទុកថាជាអាហារនាំជ័យលាភក្នុងឆ្នាំថ្មីផងដែរ។​ អាហារទាំងនោះមានដូចជា៖​

    ១.ត្រី៖ ប្រជាជនចិន មានជំនឿថា ការបរិភោគត្រីនឹងធ្វើឲ្យចម្រុងចម្រើន ជាពិសេសគឺត្រីចំហុយតែម្ដង។ មូលហេតុគឺដោយសារតែត្រីក្នុងភាសាចិន (鱼 Yú /yoo/) គឺស្រដៀងនឹងពាក្យច្រើនលើសលុប ហើយគេគិតថា ការបរិភោគត្រីនឹងធ្វើឲ្យគេទទួលបានភាពរីកចម្រើនលើសលុបនៅក្នុងឆ្នាំថ្មី។

    ២. គាវ៖ គាវ បានក្លាយជាម្ហូបប្រពៃណីរបស់ចិនជាង​១៨០០ឆ្នាំ មកហើយ។ ដោយភាគច្រើនត្រូវបានគេជឿថា ការបរិភោគគៀវនឹងនាំនូវទ្រព្យសម្បត្តិ ភាពរុងរឿង និងកំណប់ទ្រព្យ រួមទាំងប្រាក់កាសផងដែរ។

    ៣. ចាយ៉៖ ចាយ៉ ជាអាហារមួយដែលត្រូវបានជនជាតិចិនចាត់ទុកថា ប្រៀបដូចជានាំលុយកាក់ ព្រោះរូបរាង និងពណ៌របស់វាប្រៀប​ដូចទៅនឹងដុំមាស។

    ៤. នំជាល ៖ នំជាល ជាបង្អែមដែលជនជាតិចិនជឿថា អាច​ជួយនាំចំណូលកើនឡើង ថែមទាំងអាចឡើងឋានៈផងដែរ។

    ៥. មីឆា រឺអាហារសរសៃវែង៖ មីឆា ឬមីសួ​ ជាអាហារដែលខានមិនបានក្នុងថ្ងៃចូលឆ្នាំ ដោយគេគិតថា អាហារប្រភេទសរសៃវែងទាំងនេះ នឹងអាចធ្វើឲ្យពួកគេទទួលបានសុភមង្គល និងអាយុវែងដូចគ្នា។

    ៦. ផ្លែឈើនាំសំណាង៖ ផ្លែឈើដែលត្រូវបានចាត់ទុកជាផ្លែនាំសំណាងមានដូចជា ក្រូច ក្រូចឃ្វិច និងក្រូចថ្លុង។ ពណ៌លឿងទុំច្រាលពីសំបកក្រួចគឺប្រៀបដូចជាពណ៌មាស ជាសញ្ញានៃភាពបរិបូរណ៍ និងទ្រព្យសម្បត្តិស្តុកស្តម្ភ។

    ៧. នំអ៊ី៖ នំអ៊ី ជានំនាំសំណាង និងសុភមង្គលដល់ក្រុមគ្រួសារ រួមទាំងសាច់ញាតិផងដែរ៕


    ប្រភព៖ chinahighlight

    Share This Post:
    MPO4D jitutoto mpo4d Mpoplay