បុរសម្នាក់ដុតខ្លួនឯង ហើយរត់ទៅអោបស្រ្តីម្នាក់ទៀតឲ្យស្លាប់ក្នុងភ្លើងទាំងអស់គ្នា (មានវីដេអូ)
ឥណ្ឌា៖ បុរសម្នាក់បានចាក់សាំងដុតខ្លួនឯង និងមានបំណងរត់ទៅអោបស្រ្តីម្នាក់ទៀតឲ្យស្លាប់ក្នុងភ្លើងទាំងអស់គ្នា តែសំណាងល្អត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។ បុរសដែលចង់ដុតសម្លាប់ខ្លួនឯងនោះមានឈ្មោះថា Navneet Junghare ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងតំបន់ Bajaj Chowk ក្រុង Sausar ប្រទេសឥណ្ឌា។ មុនពេលកើតហេតុ គេបានឃើញគាត់ហាក់មានរឿងទាល់ទែងគ្នាជាមួយនឹងស្រ្តីរងគ្រោះនោះ បន្តិចក្រោយមកគេបានឃើញគាត់ចាក់សាំងដុតខ្លួនឯង និងព្យាយាមរត់ទៅអោបស្ត្រីរងនោះទៀត ដើម្បីឲ្យបានបានស្លាប់នៅក្នុងភ្លើងនោះជាមួយគ្នា។
គេមិនបានដឹងថាពួកគេបានគំនុំអ្វីឲ្យពិតប្រាកដជាមួយគ្នានោះទេ គេគ្រាន់ដឹងថាស្ត្រីរងគ្រោះធ្លាប់ធ្វើជាសក្សីនៅក្នុងមួយរឿងក្តីមួយ។ យ៉ាងណាក្តី ជនរងគ្រោះទាំង ពីរត្រូបានជួយសង្គ្រោះជីវិតបានទាន់ពេលវេលា តែបុរសដែលដុតខ្លួនឯងនោះត្រូវបានជាប់ទោសពីបទប៉ុនប៉ងសម្លាប់ស្ត្រីរងគ្រោះ។ សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូនៃហេតុការណ៍នេះក្នុងវីដេអូមាននៅខាងក្រោម៖
ភក្តី
ប្រភព៖dnaindia