ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំហុសឆ្គងទាំង ៤ដែលតែងតែកើតឡើងនៅពេលដែលបុរសស្លៀកខោខូវប៊យ

    BY Khmernote Media May 18, 2018
    កំហុសឆ្គងទាំង ៤ដែលតែងតែកើតឡើងនៅពេលដែលបុរសស្លៀកខោខូវប៊យ

    បុរសជាច្រើនពុំសូវចាប់អារម្មណ៍ជាមួយនឹងការស្លៀកពាក់របស់ខ្លួននោះទេ ដោយពួកគេមិនបានដឹងទេថាការស្លៀកខោខូវប៊យក៏មានរបៀបនៅក្នុងការស្លៀកផងដែរ ព្រោះថាបើសិនជាអ្នកស្លៀកពាក់មិនត្រឹមត្រូវនោះអាចធ្វើឲ្យអ្នកមិនមានភាពស្រស់ស្អាត។ ខាងក្រោមនេះគឺជាកំហុងទាំង ៤ដែលបុរសមិនដែលចាប់អារម្មណ៍នៅពេលដែលខ្លួនស្លៀកខោខូវប៊យម្ដងៗ៖

    ១. បញ្ហាជើងខោ៖ នៅពេលដែលជើងខោវែងពេកអ្នកធ្វើការកាត់ចេញ ដែលទុកវាត្រឹមកជើង មិនមែនបណ្ដោយឲ្យជើងខោធ្លាក់ រឺក៏ហួសកជើងខ្លាំងពេកនោះទេ។

    ២. ប្រភេទនៃខោខូវប៊យ៖ យើងតែងតែឃើញពណ៌ខោខូវប៊យគឺមាន ២ប្រភេទមួយពណ៌ក្រម៉ៅ រីឯមួយទៀតពណ៌ស្រាលដែលខោទាំងពីរពណ៌នេះគឺស្លៀកពេលខុសគ្នា។​ សម្រាប់ខោខូវប៊យពណ៌ក្រម៉ៅសម្រាប់ស្លៀកនៅពេលល្ងាច ចំណែកខោខូវប៊យស្រាលគឺសម្រាប់ពេលថ្ងៃ ហេតុនេះបុរសគួរតែមានការបែងចែកឲ្យបានច្បាស់។

    ៣. ជៀសវាងការបត់ជើងខោឡើង៖ អ្នកអាចគិតថាជាស្ទាយមួយដែលទាន់សម័យ ប៉ុន្ដែបើសិនជាអ្នកតុបតែងបែបនេះទៅកន្លែងធ្វើការ រឺក៏ចេញទៅជួបគេនៅខាងក្រៅគឺមិនអាចចូលចំណោមជាមួយគេឯងនោះទេ។ ហេតុនេះបើសិនជាជើងខោរបស់អ្នកហួស រឺក៏វែងជាងស្បែកជើងរបស់អ្នក អ្នកគួរតែធ្វើការកាត់តម្រឹមឲ្យបានត្រឹមត្រូវ។

    ៤. បុរសដែលមានរាងស្គម៖ អ្នកដែលមានរាងស្គមគួរតែរកទំហំខោណាដែលល្មមនឹងខ្លួន កុំស្លៀកពាក់ខោខូវប៊យដែលឃើញរលុងធំជាងខ្លួនព្រោះវាធ្វើឲ្យអ្នកមិនមានទំនុុកចិត្តលើខ្លួនឯង៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay