ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផលិតផលជំនួយផ្លែដល់រុក្ខជាតិដែលនាំចូលមកពីប្រទេសចិនជាង៣តោនត្រូូវមន្ត្រីជំនាញវៀតណាមដុតបំផ្ញាញចោល ក្រោយរកឃើញថាមានផ្ទុកសារធាតុគីមីលើសកំរិត

    BY Khmernote Media May 18, 2018
    ផលិតផលជំនួយផ្លែដល់រុក្ខជាតិដែលនាំចូលមកពីប្រទេសចិនជាង៣តោនត្រូូវមន្ត្រីជំនាញវៀតណាមដុតបំផ្ញាញចោល ក្រោយរកឃើញថាមានផ្ទុកសារធាតុគីមីលើសកំរិត

    ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមមានការការពារមិនអោយប្រជាកសិកររបស់ខ្លួនប្រើប្រាស់សារធាតុគីមីលើសកំរិតទៅលើរុក្ខជាតិ តែយ៉ាងណាការប្រើប្រាស់សារធាតុទាំងនេះនៅតែបន្តកើតមាន។ កាលពីព្រឹកថ្ងៃនេះក្រសួងកសិកម្មរបស់វៀតណាមបានធ្វើការដុតបំផ្ញាញផលិតផលជំនួយផ្លែនិងការពាររុក្ខជាតិជាង៣តោនដែលនាំចូលមកពីប្រទេសចិន ដែលមានដូចជា ថ្នាំកណ្តុរ ថ្នាំសម្លាប់សត្វល្អិត ថ្នាំស្មៅ និង ថ្នាំជំនួយផ្លែផ្កា។


    ដំណើរការដុតបំផ្ញាញផលិតផលទាំងនេះត្រូវបានគេធ្វើឡើងយ៉ាងតឹងរឹងបំផុត នៅក្នុងនាយកដ្ឋាននៃក្រសួងកសិកម្មតែម្តង ផលិតផលដែលត្រូវយកមកដុតបំផ្ញាញនេះត្រូវគេទទួលស្គាល់ថាជាប្រភេទថ្នាំដែលមានសារធាតុគីមីខ្លាំងលើសកំរិត។ លោក Hoang Van Son អនុប្រធានមន្ទីរឃុំឃាំងខេត្ត Lạng Sơn បាននិយាយថា ការនាំចូលផលិតផលទាំងអស់នេះមានលក្ខណៈស្មុគ្រស្មាញពិបាកនឹងបង្ក្រាបអស់ខ្លាំងណាស់។ អ្នកនាំចូលបាន យក វាមកបែងចែកជាកញ្ចក់តូចៗលក់បន្តទៅអោយឈ្មួញលក់ដូតាមផ្សារតូចៗដែលគេចផុតពីការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ស្ថិតក្រេមការចុះទៅបង្រ្កាបជាង៥២០ករណី បូករួមជាមួយការឃ្លាំមើលតាមទីផ្សារជាង១០៥ករណីទៀត ទើបអាចប្រមូលបានផលិតផលការពាររឺជំនួយរុក្ខជាតិខុសច្បាប់ជាង៣តោននេះមកដុតបំផ្ញាញចោល៕
    អត្ថបទ ៖ Mali
    ប្រភព ៖ vietnamnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay