ពាក្យមួយឃ្លារបស់ឪពុកក្មេកក្នុងថ្ងៃរៀបការ ធ្វើអោយកូនប្រសារស្រក់ទឹកភ្នែកឥតឈប់
ប្រទេសចិន ៖ កូនៗជាក្តីស្រលាញ់ធំបំផុតនៅក្នុងជីវិតរបស់ឪពុកម្តាយ ពួកគាត់តែងតែព្រួយបាររម្ភខ្លាំងណាស់សំរាប់អនាគតរបស់ពួកគេជាពិសេសដៃគូជីវិតតែម្តង។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿរ៉ាវរំជួលចិត្តមួយ ឪពុកម្នាក់បានធ្វើអោយកូនស្រីនិងកូនប្រសារខ្លួនស្រក់ទឹកភ្នែកក្នុងថ្ងៃរៀបការដោយសារតែសំដីមួយឃ្លារបស់គាត់។ វីដេអូរបស់បុរសជាឪពុកដែលមិនត្រឹមតែធ្វើអោយកូនស្រីនិងកូនប្រសារស្រក់ទឹកភ្នែកនោះទេ តែក៏បានធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនហូរទឹកភ្នែកមិនដឹងខ្លួនដែរ។ តាមរយៈវីដេអូខ្លីនោះ បុរសជាឪពុកវ័យចំណាស់បាននិយាយទៅកាន់កូនប្រសារថា “ប្រសិនបើអ្នកមិនស្រលាញ់នាងនោះទេប្រាប់ខ្ញុំមក នេះជាពាក្យពិតនៅក្នុងចិត្តរបស់ខ្ញុំក្នុងថ្ងៃរៀបការរបស់កូនស្រី”។
ឪពុកក្មេករូបនេះបានប្រាប់ទៅកូនប្រសារខ្លួនទៀតថា “មនុស្សប្រុសដែលអោបនាងមុនគេគឺប៉ា មនុស្សប្រុសដែលមើលថែរក្សានាងដំបូងគេក៏ជាប៉ាដែរ តែប៉ាសង្ឃឹមថាតទៅកូននឹងអាចមើលថែរនាងបានល្អ ប្រសិនបើថ្ងៃណាកូនឈប់ស្រលាញ់នាងហើយប្រាប់ប៉ាប៉ានឹងយកនាងមកវិញ”។ សម្តីមួយឃ្លាចេញពីមាត់ឪពុកធម្មតាម្នាក់ ដែលមិនមែនជាអ្នកកនិពន្ធ ក៏មិនមែនជាអ្នករៀនសូត្រខ្ពង់ខ្ពស់អីដែរ តែជាសម្តីចេញពីទឹកចិត្តពិតរបស់ឪពុកម្នាក់ដែលស្រលាញ់កូន។ នៅពេលវីដេអូនេះចេញផ្សាយ មាននអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការរំជួលចិត្ត រហូតមានអ្នកខ្លះដល់ថ្នាក់ហូតទឹកភ្នែកទៀតផង៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ sanook