ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាអស្ចារ្យមែន ! បុរសពិការជើងទាំងសងខាងម្នាក់អាចឡើងដល់លើកំពូលភ្នំអេវឺរេសដែលជាភ្នំខ្ពស់ជាងគេលើលោក បន្ទាប់ពីធ្វើការតស៊ូជាង៤០ឆ្នាំ

    BY Khmernote Media May 18, 2018
    ពិតជាអស្ចារ្យមែន ! បុរសពិការជើងទាំងសងខាងម្នាក់អាចឡើងដល់លើកំពូលភ្នំអេវឺរេសដែលជាភ្នំខ្ពស់ជាងគេលើលោក បន្ទាប់ពីធ្វើការតស៊ូជាង៤០ឆ្នាំ

    ប្រទេសចិន ៖ មិនថាជារឿងអ្វីនោះទេអោយតែមានការតស៊ូ ខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពរបស់ខ្លួននោះ វាតែងតែហុចផលមកអោយវិញយ៉ាងគាប់់ចិត្តមិនខាន។ តាមប្រភពសារព័ត៌មានចិនបានចុះផ្សាយរឿង​រ៉ាវ​គួរអោយភ្ញាក់ផ្អើលមួយ ដែលបុរសពិការជើងទាំងពីរម្នាក់អាចសម្រេចបំណងប្រាថ្នាខ្លួនឡើងដល់លើ​កំពូលភ្នំអេវឺរេសក្រោយការតស៊ូព្យាយាមជាង៤០ឆ្នាំ។ តាមប្រភពបានអោយដឹងថាលោក Xia Boyu ក្លាយជាក្រុមអ្នកឡើងភ្នំដែលគាំទ្រដោយរដ្ឋាភិបាលទាំងពីឆ្នាំ១៩៧៥មកម្លេះ។


    ពេលដំបូងបង្អស់ដែលលោកនិងមិត្តរួមក្រុមសម្រេចថាទៅឡើងភ្នំអេវឺរេសដែលមានកម្ពស់ជា៨៨៤៨ម៉ែត្រនេះ ពួកលោកឡើងបានត្រឹមតែកម្ពស់២៥០ម៉ែត្រតែប៉ុណ្ណោះ។ ដោយសារតែអាកាសធាតុមិនអំណោយផលលោកនិងមិត្តរួមក្រុមបានជួបនឹងគ្រោះថ្នាក់រងរបួស ក្រោយមកទៀតខ្លួនលោកបានរកឃើញថាមានជម្ងឺត្រូវកាត់ជើងទាំងពីររបស់ខ្លួនចោល។ ទោះជាជួបរឿងបែបនេះក៏លោកមិនអស់សង្ឃឹមដែរ លោកបានធ្វើការព្យាបាលនិងថែរទាំសុខភាពខ្លួនយ៉ាងល្អ ហើយនៅតែមានបំណងមុតមាំថានឹងឡើងភ្នំនោះអោយបាន។ ចុងក្រោយលោកនិងដៃគូម្នាក់ទៀតក៏បានក្លាយជាជនពិការដ៏ពូកែបំផុតដែលអាចឡើងដល់លើកំពូលភ្នំដ៏ខ្ពស់ជាងគេនៅលើលោកនេះបាន៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay