ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកចិត្តគ្រូបង្រៀនតស៊ូបង្រៀនសិស្ស ដែលមានតែម្នាក់គត់នៅក្នុងថ្នាក់ ព្រោះចង់ឃើញសិស្សនោះមានអនាគតល្អ

    BY Khmernote Media May 21, 2018
    ទឹកចិត្តគ្រូបង្រៀនតស៊ូបង្រៀនសិស្ស ដែលមានតែម្នាក់គត់នៅក្នុងថ្នាក់ ព្រោះចង់ឃើញសិស្សនោះមានអនាគតល្អ

    ចិន៖ សាលារៀនដែលមានតែគ្រូម្នាក់ និងសិស្សម្នាក់នៅក្នុងប្រទេសចិន កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម ជាពិសេសគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រូបង្រៀននៅជុំវិញភិភពលោក។ សាលារៀនមួយនេះមានឈ្មោះថា សាលាបឋមសិក្សា Huaxi  ស្ថិតនៅក្នុងតំបន់ភ្នំដាច់ស្រយាលមួយក្នុងខេត្ត Fujian ភាគខាងត្បូងប្រទេសចិន។ លោកគ្រូតែម្នាក់គត់ ដែលកំពុងតែបង្រៀននៅក្នុងសាលានេះមានឈ្មោះថា Xu Yuhua អាយុ៥៥​ឆ្នាំ ហើយសិស្សតែម្នាក់គត់របស់គាត់មានឈ្មោះថា Fan Yihao អាយុ៨ឆ្នាំ។

    លោកគ្រូបង្រៀនរូបនេះបានឲ្យដឹងថា កាលពីមុននៅក្នុងសាលារៀនេះមានគ្រូបង្រៀនជាង១០នាក់ និងសិស្សជាច្រើនរយនាក់។ តែក្រោយមកប្រជាជននៅក្នុងតំបន់នេះបាននាំគ្នាទៅធ្វើជាកម្មករនៅក្នុងទីក្រុង ដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីសាលារៀនមួយនេះ។ ហើយប្រជាជនទាំងនោះក៏បាននាំកូនៗរបស់ពួកគេទៅតាមដែរ ដូចនេះទើបចំនួនសិស្សនៅក្នុងសាលារៀននេះបានថយចុះបន្តិចម្តងៗ រហូតសល់តែម្នាក់។ ទោះជាយ៉ាងណាក្តីលោកគ្រូរូបនេះបានឲ្យដឹងថា គាត់នៅតែបន្តការងាររបស់គាត់ជាមួយនឹងសិស្សតែម្នាក់គត់នោះ ព្រោះគាត់មិនចង់ឲ្យសិស្សរបស់គាត់ត្រូវបោះបង់ការសិក្សាចោល​នៅពាក់កណ្តាលផ្លូវនោះទេ គាត់ចង់ឃើញសិស្សមានអនាគតល្អ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ People’s Daily

    Share This Post:
    MPO4D jitutoto mpo4d Mpoplay