ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងនិយាយថា បុរសម្នាក់ដែលសង្ស័យថាមានជំងឺកូវីដ១៩ម្សិលមិញនេះ គឺអវិជ្ជមាននោះទេ

    BY autoadmin July 27, 2020
    កូរ៉េខាងជើងនិយាយថា បុរសម្នាក់ដែលសង្ស័យថាមានជំងឺកូវីដ១៩ម្សិលមិញនេះ គឺអវិជ្ជមាននោះទេ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នារសៀលថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសម្នាក់ដែលកាលម្សិលមិញត្រូវបានកូរ៉េខាងជើងចាត់ទុកជាករណីសង្ស័យនៃជំងឺ COVID-19 ដំបូងបំផុតរបស់ខ្លួន គឺអវិជ្ជមានជាមួយជំងឺនេះទេ។ ប្រភពក្នុងស្រុកបាននិយាយថា បុរសម្នាក់នេះជាជនជាតិកូរ៉េខាងជើង និងបានរត់ចោលជួរទៅនៅកូរ៉េខាត្បូងរយៈពេល ៣ឆ្នាំ មកហើយ ចាប់តាំងពីឆ្នាំ២០១៧ ដោយសារតែបុរសនេះមានជាប់ពាក់ព័ន្ធករណីចាប់រំលោភ។

    បុរសនោះត្រូវបានគេឱ្យដឹងថា មានអាយុ ២៤ឆ្នាំ បានគេចចេញពីឆ្មាំព្រំដែនកូរ៉េខាងត្បូង ដោយហែលឆ្លងកាត់ប្រឡាយបង្ហូរទឹកត្រឡប់មកកូរ៉េខាងជើងវិញដោយខុសច្បាប់កាលពីថ្ងៃទី១៩ ខែកក្កដា។ គ្រាន់តែមានវត្តមានរបស់បុរសនេះភ្លាម កូរ៉េខាងជើងចាប់ផ្ដើមប្រកាសភ្លើងក្រហមទាក់ទងនឹងករណីសង្ស័យនៃជំងឺ COVID-19 ជាលើកដំបូងរបស់ខ្លួន និងបានដាក់ទីក្រុង Kaesong នៅដោយឡែកដើម្បីស៊ើបអង្កេត ហើយលោកប្រធានាធិបតី  គីម ជុងអ៊ុន ក៏បានបើកការប្រជុំភ្លាមៗផងដែរ ទាក់ទងនឹងការបង្កើការប្រុងប្រយ័ត្នថ្មីៗ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: