ចំជាសាហាវមែន ! ចាប់ជម្រិតក្មេងស្រីម្នាក់កណ្តាលផ្សារទំនើប ខណៈពេលនាងកំពុងដើរផ្សារជាមួយម្តាយ
ប្រទេសចិន ៖ អំពើរឆក់ប្លន់បានកើតឡើងកាន់តែសាហាវឡើងៗពីមួយថ្ងៃទៅមួយ សូម្បីតែក្នុងកន្លែងសាធារណៈក៏អាចកើតមានអំពើរឆក់ប្លន់ផងដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីរន្ធត់ ចោរចិត្តស្លុយចាប់ជម្រិតក្មេងស្រីម្នាក់នៅកណ្តាលផ្សារទំនើប បន្ទាប់ពីទើបតែប្លន់ស្រ្តីម្នាក់ក្នុងជណ្តើរយន្តហើយ។ រឿងរ៉ាវនេះកកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅនេះ នៅក្នុងទីក្រុង Shenzhen ខេត្ត Guangdong។

តាមរយៈវីដេអូសុវត្ថិភាពនៅក្នុងផ្សារទំនើបនោះបានបង្ហាញសកម្មភាព ជនសង្ស័យបានរត់មកចាប់អូសដៃក្មេងស្រីម្នាក់ដែលកំពុងដើរពីក្រោយម្តាយរត់ចូលទៅក្នុងជណ្តើរយន្ត។ ម្តាយក្មេងស្រីឃើញបែបនេះក៏រត់ស្ទុះចូលទៅជួយកូនស្រី ឯប្អូនប្រុសក្មេងស្រីរងគ្រោះបានស្រែកឆោឡោររកជំនួយ។ ជនសង្ស័យម្នាក់នោះត្រូវសន្តិសុខប្រចាំផ្សារទំនើបចាប់ឃាត់ខ្លួនបាន ក្រោយពីមកទើបគេដឹងថាជនសង្ស័យម្នាក់នេះទើបប្លន់ស្រ្តីម្នាក់ហើយកាលពីជាង១០នាទីមុនពេលចាប់ជម្រិតក្មេងស្រីម្នាក់នេះ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

អត្ថបទ ៖ Mali
ប្រភព ៖ sanook