ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតជំនាញម្នាក់បង្ហើបថា ចិនបានលាក់បាំងតួលេខអ្នកជំងឺកូវីដ ១៩ ខណៈតួលេខពិតនៅខេត្ត Hubei អាចច្រើនជាងអ្វីដែលគេបង្ហាញដល់ជាង ៣០ ដង

    BY autoadmin July 28, 2020
    វេជ្ជបណ្ឌិតជំនាញម្នាក់បង្ហើបថា ចិនបានលាក់បាំងតួលេខអ្នកជំងឺកូវីដ ១៩ ខណៈតួលេខពិតនៅខេត្ត Hubei អាចច្រើនជាងអ្វីដែលគេបង្ហាញដល់ជាង ៣០ ដង

    ចិន៖ វេជ្ជបណ្ឌិតជំនាញជនជាតិហុងកុង និងជាបុគ្គលដ៏សកម្មមួយរូបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅពេលដែលជំងឺនេះបានផ្ទុះនៅទីក្រុងវូហានដំបូង បានបង្ហើបឲ្យដឹងថា អាជ្ញាធរទីក្រុងនេះបានលាក់បាំងទំហំនៃការរាតត្បាតជំងឺជាក់ស្តែង ហើយរាយការណ៍ពីស្ថានភាពនៃជំងឺយឺត​យ៉ាវជាងអ្វីដែលខ្លួនគួរតែធ្វើ។ វេជ្ជបណ្ឌិតជំនាញរូបនេះមានឈ្មោះថា Yuen Kwok-yung ហើយកាលពីអំឡុងខែមករា ដើមឆ្នាំ២០២០ គាត់បានធ្វើដំណើរពីក្រុងហុងកុងទៅកាន់ទីក្រុងវូហាន ដើម្បីជួយសង្គ្រោះអ្នកជំងឺ COVID-19 នៅអំឡុងពេលរាតត្បាតដំបូង ហើយក្រុមរបស់គាត់នេះហើយដែលជាអ្នករាយការណ៍ថា ជំងឺ COVID-19 អាចឆ្លងពីមនុស្សទៅមនុស្ស។ យើងអាចចាំបានថា កាលពីដំបូងឡើយទាំង WHO និងអាជ្ញាធរចិននៅតែមិនទាន់អាចបញ្ជាក់ពីវាបាន។

    លោកវេជ្ជបណ្ឌិត Yuen Kwok-yung បានប្រាប់សារព័ត៌មាន BBC ថា អាជ្ញាធរចិនបានបំផ្លាញភស្តុតាំងជាច្រើន និងបានផ្តល់ការឆ្លើយតបយឺតយ៉ាវចំពោះលទ្ធផលស្រាវជ្រាវទាក់ទងនឹងជំងឺ ហើយក៏បានលាក់បាំងតួលេខអ្នកជំងឺនិងអ្នកស្លាប់ផងដែរ។ បើតាមការសិក្សារបស់អ្នកជំនាញរូបនេះបានបង្ហាញថា ទំហំនៃការរាតត្បាតជំងឺ COVID-19 នៅក្នុងខេត្ត Hubei អាចធំជាងទំហំដែលចិនបានបង្ហាញជូន ៣២ដង ឬបើគិតជាតួលេខអាចមានប្រមាណជា ២.២ លានករណី ឯណោះ។ យ៉ាងណាក្តីអាជ្ញាធរចិនបានច្រានចោលការលើកឡើងនេះ ហើយចិននៅតែបន្តអះអាងថា ខ្លួនមិនបានលាក់តួលេខអ្នកឆ្លងនោះទេ។ ប្រទេសចិនក៏បានចោទលោកវេជ្ជបណ្ឌិត Yuen Kwok-yung ជាមនុស្សធ្វើការឱ្យអាមេរិក ខណៈដែលអាមេរិកផ្ទាល់ក៏តែងតែចោទប្រកាន់ចិន៕

    អត្ថបទ៖ ភក្តី
    ប្រភព៖  Daily Mail

    Share This Post: