ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គេថា ប្តីប្រពន្ធមានសុខរួមសុខ មានទុក្ខរួមទុក្ខ តែនេះប្តីដាក់មេប្រូចរត់ចោលប្រពន្ធ ទុកឲ្យប៉ូលិសចាប់ប្រពន្ធតែម្នាក់ឯង

    BY autoadmin July 30, 2020
    គេថា ប្តីប្រពន្ធមានសុខរួមសុខ មានទុក្ខរួមទុក្ខ តែនេះប្តីដាក់មេប្រូចរត់ចោលប្រពន្ធ ទុកឲ្យប៉ូលិសចាប់ប្រពន្ធតែម្នាក់ឯង

    ថៃ៖ ស្រ្តីជនជាតិថៃម្នាក់ត្រូវបានប៉ូលិសចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះនិងរឹបអូសបានឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀននិងគ្រឿងញៀនជាច្រើនដែលនាងរក្សាទុកសម្រាប់ចែកចាយបន្ត។ បើយោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងហាត់យ៉ៃភាគខាងត្បូងនៃប្រទេសថៃដោយស្រ្តីដែលត្រូវប៉ូលិសឃាត់ខ្លួននោះមានឈ្មោះថា Kittima Ronnakan មានអាយុ ២២ ឆ្នាំ។

    ប្រភពខាងលើបញ្ជាក់ថា តាមការពិតគោលដៅដែលប៉ូលិសតាមចាប់ខ្លួននោះមិនមែនជាស្រ្តីរូបនេះឡើយ តែជាប្តីរបស់នាងដែលបុរសរូបនោះមានឈ្មោះថា Sompop Chaimit និងមានអាយុ ៤៩ ឆ្នាំ ហើយរូបគាត់គឺជាមេក្លោងចែកចាយគ្រឿងញៀនធំតែម្តង។

    យ៉ាងណាក្តី ប៉ូលិសជំនាញថៃបានឲ្យដឹងថា លោក Sompop Chaimit បានរត់គេចខ្លួនចេញពីផ្ទះមុនពេលប៉ូលិសទៅដល់បន្តិច ដោយគាត់បានទុកឲ្យប្រពន្ធនៅក្នុងផ្ទះតែម្នាក់ឯងព្រោះគាត់ដឹងថា ប្រសិនបើរត់គេចខ្លួនទាំងពីរនាក់ប្តីប្រពន្ធគឺរត់មិនរួចពីដៃប៉ូលិសឡើយ។ ភ្លាមៗក្រោយការឃាត់ខ្លួនអ្នកស្រី Kittima Ronnakan ប៉ូលិសបានរកឃើញគ្រឿងញៀនប្រភេទមេតាគ្រីស្ដាល់មួយកញ្ចប់ទម្ងន់ ២៨ ក្រាមលាក់នៅក្រោមតុញ៉ាំអាហារ និងគ្រឿងញៀនមេតាហ្វីតាមីនចំនួន ១០ ០០៤ គ្រាប់លាក់ទុកនៅក្រោមខ្នើយ ហើយបន្ទាប់ពីសាកសួរជនសង្ស័យប៉ូលិសឈានទៅរកឃើញញៀនមេតាហ្វីតាមីនចំនួន ១០ ០០០ គ្រាប់បន្ថែមទៀត ដែលប្តីជនសង្ស័យទើបនឹងទិញយកមកនិងបានលាក់ទុកនៅក្នុងបំពង់ស៊ីម៉ង់ត៍ក្រៅផ្ទះសម្រាប់ចែកចាយបន្ត។ ពេលនេះប៉ូលិសកំពុងតាមចាប់ខ្លួនលោក Sompop Chaimit ជាបន្តទៀត ខណៈអ្នកស្រី Kittima Ronnakan ត្រូវទទួលទោសពីបទកាន់កាប់គ្រឿងញៀនខុសច្បាប់សម្រាប់ចែកចាយបន្ត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖​ Bangkok Post

    Share This Post: