ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះគ្រាប់បែកជាង១០កន្លែងនៅប្រទេសថៃ រងរបួសជាច្រើននាក់

    BY Khmernote Media May 22, 2018
    ផ្ទុះគ្រាប់បែកជាង១០កន្លែងនៅប្រទេសថៃ រងរបួសជាច្រើននាក់

    ថៃ៖ ករណីបំផ្ទុះគ្រាប់បែកជាង១០កន្លែងបានឡើងនៅភាគខាងត្បូងប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស ចំណែកឯអ្នកស្លាប់វិញមិនទាន់មានរបាយការណ៍ណាមួយបង្ហាញឡើយ។

    ភាគច្រើនគោលដៅនៃការបំផ្ទុះគ្រាប់បែកទៅទូរដកប្រាក់ ATM ដែលស្ថិតនៅតំបន់ Yala, Narathiwat, Pattani និង Songkla ភាគខាងត្បូងប្រទេសថៃ ហើយការបំផ្ទុះនោះផងដែរគឺផ្ទុះដំណើរគ្នានៅវេលាម៉ោងប្រហែល៧ល្ងាចតែម្តង

    ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំណុចបង្គោលភ្លើង និងប្រព័ន្ធត្រួតពិនិត្យសន្តិសុខមួយចំនួនក៏ត្រូវរងការវាយប្រហារផងដែរ។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មានមនុស្សជាច្រើនរងរបួស ហើយមិនមាននរណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ។ ក្រោយកើតហេតុកងទ័ពថៃ និងប៉ូលិស ត្រូវបានបញ្ចូនទៅតំបន់កើតហេតុ ដើម្បីបង្កើនសុវត្ថិភាពនៅភាគខាងត្បូង។

    អត្ថបទ៖ ភក្តី

    ប្រភព៖ xinhuanet

    Share This Post:
    MPO4D jitutoto mpo4d Mpoplay