ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីទាំង ៥យ៉ាងដែលជួយកម្ចាត់ខ្លាញ់នៅលើផ្ទៃមុខដ៏មានប្រសិទ្ធិភាព

    BY Khmernote Media May 21, 2018
    វិធីទាំង ៥យ៉ាងដែលជួយកម្ចាត់ខ្លាញ់នៅលើផ្ទៃមុខដ៏មានប្រសិទ្ធិភាព

    មាននារីជាច្រើនតែងតែជួបបញ្ហាការកើតជាតិខ្លាញ់នៅលើផ្ទៃមុខ ដែលធ្វើឲ្យពួកគេមានការពិបាកចិត្តជាខ្លាំង ជាពិសេសនៅពេលMake Upម្ដងៗដែលតែងតែឃើញខ្លាញ់ចេញមក ធ្វើឲ្យគ្រឿងតុបតែងមិនស្អាត។ ខាងក្រោមនេះគឺជាវិធីដែលជួយកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព៖

    ១. សាប៊ូលាងមុខរបស់បុរស៖ ដើម្បីកាត់បន្ថយភាពខ្លាញ់នៅលើមុខអ្នកត្រូវធ្វើការលាងមុខរបស់បានច្រើនដង ប៉ុន្ដែសាប៊ូលាងមុខដែលល្អនោះអ្នកគួរតែជ្រើសរើសសាប៊ូលាងមុខរបស់បុរសព្រោះវាមានជាតិសម្អាតបានល្អ។ អ្នកគួរតែលាងសំអាតនៅពេលព្រឹក និងមុនពេលចូលគេងនៅពេលយប់។

    ២. ទឹកលាងសំអាតមុខ៖ ទឹកលាងសំអាតមុខជាទឹកមួយប្រភេទដែលមានសំណើម ហើយវាថែមទាំងជួយសំអាតមុខរបស់អ្នកបានស្អាតល្អទៀតផង លើសពីនេះវាក៏ជួយកាត់បន្ថយនូវជាតិខ្លាញ់នៅលើមុខបានយ៉ាងស្អាត។

    ៣. ក្រដាសសម្រាប់សំអាតជាតិខ្លាញ់៖ បន្ទាប់ពីអ្នកធ្វើការសំអាតមុខរួច អ្នកគួរតែប្រើក្រដាសសម្រាប់សំអាតជាតិខ្លាញ់បន្ថែមទៀត ដោយអ្នកគួរតែជូតថ្នមៗដើម្បីកុំឲ្យប៉ះពាល់ដល់ស្បែកមុខរបស់អ្នកព្រោះវាបណ្ដាលឲ្យឆាប់កើតមុន។

    ៤. របបអាហារ៖ របបអាហាររបស់អ្នកក៏អាចបង្ករឲ្យកើនជាតិខ្លាញ់ផងដែរ ហេតុនេះអ្នកគួរតែបរិភោគអាហារដែលមានជាតិវីតាមិន Aឲ្យបានច្រើន ដើម្បីមិនឲ្យជាតិខ្លាញ់របស់អ្នកឆាប់កើនឡើង។

    ៥. ការបិទម៉ាស់មុខ៖ ការធ្វើបែបនេះមិនត្រឹមតែជួយឲ្យមុខរបស់អ្នកអស់ជាតិខ្លាញ់ប៉ុណ្ណោះទេប៉ុន្ដែវាក៏ជួយថែរក្សាស្បែកមុខរបស់អ្នកថែមទៀតផង៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay