ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីត​ប្រធានាធិបតីកោះតៃវ៉ាន់លោក Lee Teng-hui បានទទួលមរណភាពក្នុងវ័យ ៩៧ឆ្នាំ

    BY autoadmin July 31, 2020
    អតីត​ប្រធានាធិបតីកោះតៃវ៉ាន់លោក Lee Teng-hui បានទទួលមរណភាពក្នុងវ័យ ៩៧ឆ្នាំ

    លោក Lee Teng-hui អតីតប្រធានាធិបតីតៃវ៉ាន់បានទទួលមរណភាពនៅម៉ោង ៧ និង ២៤នាទី យប់ម្សិលមិញ នៅឯមន្ទីរពេទ្យមនុស្សចាស់តៃប៉ិ (Taipei Veterans General) ក្នុងអាយុ ៩៧ឆ្នាំ។ មន្ទីរពេទ្យបានបញ្ជាក់ថា គាត់បានសន្លប់បាត់ស្មារតី និងខ្សោយសរីរាង្គជាច្រើនផ្នែក។ លោក Lee Teng-hui ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីនោះតាំងពីខែកុម្ភៈ នៅពេលគាត់បានឈ្លក់ទឹកដោះគោយ៉ាងខ្លាំង ដែលបណ្ដាលឱ្យវាចូលសួត។ ក្រោយមកគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺសួត និងជំងឺរលាកសួតដោយសារការឈ្លក់ (aspiration pneumonia) ។

    មន្ទីរពេទ្យបាននិយាយថាលោក Lee Teng-hui ត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ប៉ុន្តែសុខភាពរបស់គាត់មិនមានភាពប្រសើរឡើងទេ ដោយសារអាយុជរា និងជំងឺទឹកនោមផ្អែមបានរារាំងប្រព័ន្ធភាពស៊ាំរបស់គាត់ និងនាំឱ្យមានការឆ្លងមេរោគផ្សេងទៀត។ ក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យលោក Lee Teng-hui បានទទួលការពិនិត្យក្រលៀនជារៀងរាល់ថ្ងៃ ដើម្បីយកចេញនូវអេឡិកត្រូលីតនិងវត្ថុរាវដែលលើស ដើម្បីជាជំនួយដល់ការព្យាបាលវេជ្ជសាស្ត្ររបស់គាត់។

    មន្ទីរពេទ្យបាននិយាយថា ក្នុងអំឡុងពេលនៃជីវិតរបស់គាត់លោក Lee Teng-hui បានទទួលការវះកាត់ចំនួន ១២ កន្លែង សម្រាប់បេះដូងរបស់គាត់ និងមួយសម្រាប់សរសៃឈាមឆ្អឹងខ្នងរបស់គាត់ ដែលត្រូវបានធ្វើឡើងនៅពេលគាត់មានអាយុ ៩២ឆ្នាំ។ លោក Lee Teng-hui ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកពោះវៀនធំកាលពីឆ្នាំ២០១១ និងបានទទួលការវះកាត់ដើម្បីយកដុំមហារីកចេញក្នុងឆ្នាំនោះ។ ក្នុងឆ្នាំ២០០៧ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺភ្នែកឡើងបាយ ហើយបានបញ្ចូល intraocular នៅឆ្នាំ២០១៣៕

    អត្ថបទ៖ លីដា
    ប្រភព៖ Taipei Times

    Share This Post: