ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសណែនាំឲ្យផលិតម៉ាស់ ដែលមានចោះប្រហោងផ្លាស្ទិកថ្លា(បង្ហាញមាត់) ដើម្បីឲ្យពលរដ្ឋគថ្លង់ងាយស្រួលទំនាក់ទំនងគ្នាផង និងបានការពារវីរុសផង

    BY autoadmin August 1, 2020
    អង់គ្លេសណែនាំឲ្យផលិតម៉ាស់ ដែលមានចោះប្រហោងផ្លាស្ទិកថ្លា(បង្ហាញមាត់) ដើម្បីឲ្យពលរដ្ឋគថ្លង់ងាយស្រួលទំនាក់ទំនងគ្នាផង និងបានការពារវីរុសផង

    អង់គ្លេស៖ ម៉ាស់គឺជាឧបរកណ៍សម្រាប់ការពារមេរោគដ៏សំខាន់មួយក្នុងអំឡុងពេលដែលមានការរាតត្បាតជំងឺកូវីដ ១៩ តែយ៉ាងណាក្តីមានការសិក្សាមួយបានរកឃើញថា ការពាក់ម៉ាស់បានក្លាយជាឧបសគ្គចម្បងមួយសម្រាប់មនុស្សគថ្លង់ក្នុងការទំនាក់ទំនងគ្នា ព្រោះជាធម្មតាក្រុមមនុស្សថ្លង់ត្រូវធ្វើការទំនាក់ទំនងគ្នាដោយផ្អែកលើភាសាសញ្ញាដែលរួមបញ្ចូលទាំងមើលទឹកមុខនិងមាត់របស់អ្នកនិយាយផងដែរ។

    បើយោងតាមការសិក្សារបស់ការិយាល័យស្ថិតិជាតិអង់គ្លេសនិងបានចុះផ្សាយនៅក្នុងសារព័ត៌មាន Reuters បានបង្ហាញថា មានពលរដ្ឋអង់គ្លេសដែលជាមនុស្សគថ្លង់ប្រមាណជា ១២ លាននាក់ កំពុងតែជួបនូវការលំបាកយ៉ាងខ្លាំងក្នុងការសន្ទនានៅទីសាធារណៈក្នុងអំឡុងពេលកើតមានវិបត្តិកូវីដ ១៩ នេះ ព្រោះពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស់ជាចាំបាច់ពេលនៅទីសាធារណៈហើយម៉ាស់បានបិទបាំងមុខមាត់របស់អ្នកនិយាយទាំងស្រុងពេលពួកគេនិយាយ ខណៈក្រុមមនុស្សថ្លង់ត្រូវការមើលទឹកមុខនិងមើលមាត់របស់អ្នកនិយាយដើម្បីស្វែងយល់ពីអត្ថន័យដែលពួកគេចង់និយាយ។

    ការសិក្សាដដែលនេះបានក៏បានបង្ហាញផងដែរថា ស្ថិតនៅក្នុងស្ថានភាពលំបាកដូចបានជម្រាបជូនខាងលើនេះពលរដ្ឋអង់គ្លេសដែលជាមនុស្សថ្លង់ភាគច្រើនសម្រេចចិត្តមិនចេញទៅទីសាធារណៈនិងបង្ខំចិត្តនៅតែក្នុងផ្ទះ។ បើតាមលោកស្រី Mangai Sutharsan ដែលជានាយកសហគមន៍លើកកម្ពស់មនុស្សគថ្លង់ហើយរូបគាត់ក៏ជាមនុស្សថ្លង់ម្នាក់ដែរនោះបានចែលរំលែកបទពិសោធណ៍ផ្ទាល់ខ្លួនគាត់ថា៖ “ពេលគាត់ទៅផ្សារទិញអីវ៉ាន់គាត់មិនអាចយល់អំពីអ្វីដែលអ្នកលក់និយាយទាំងពាក់ម៉ាស់នោះទេហើយដើម្បីយល់ខ្លឹមនៃការសន្ទនានោះគាត់ត្រូវការអ្នកបកប្រែម្នាក់ផងដែរទើបអាចដើរផ្សារទិញអីវ៉ាន់បានដោយងាយស្រួល”។ នៅចំពោះមុនបញ្ហានេះម៉ាស់ពិសេសដែលរចនាដោយមានថង់ប្លាស្ទិកនៅកណ្តាលនិងអាចបង្ហាញមុខមាត់អ្នកនិយាយនោះក៏ត្រូវបានគេបង្កើតឡើងដែរ តែម៉ាស់ប្រភេទនេះមិនត្រូវបានគេប្រើប្រាស់ដោយទូលំទូលាយនោះទេ៕

     

    អត្ថបទ៖ភក្តី

    ប្រភព៖ Reuters

    Share This Post: