ចៅហ្វាយកាប់កូនចៅឡើងសុះសាច់រហូតដល់ស្លាប់ ព្រោះខឹងនាងសុំបើកប្រាក់ខែ
ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់ត្រូវបានចៅហ្វាយរបស់នាងកាប់ចិញ្ច្រាំឡើងសុះសាច់រហូតដល់ស្លាប់ និងយកសាកសពរបស់នាងទៅបោះចោលយ៉ាងព្រៃផ្សៃ បន្ទាប់ស្ត្រីរងគ្រោះរូបនេះសូមបើកប្រាក់ខែ។ ស្ត្រីជនរងគ្រោះមានឈ្មោះថា Soni Kumari អាយុ១៦ឆ្នាំ រស់នៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងប្រទេសឥណ្ឌា។ បុរសជាឃាតកមានឈ្មោះថា Manjeet Singh Karketa អាយុ៣០ឆ្នាំ មានមុខរបរជាប្រធានភ្នាក់ងារបម្រើសេវាកម្មតាមផ្ទះក្នុងទៅក្រុង New Delhi ប្រទេសឥណ្ឌា។
ព្រោះតែជីវភាពក្រីក្រ ស្ត្រីរងគ្រោះខាងលើបានទៅសូមបម្រើការងារជាស្រ្តីបម្រើការងារតាមផ្ទះពីភ្នាក់ងារខាងលើនេះ។ យ៉ាងណាក្តី ក្នុងរយៈពេល១ឆ្នាំនេះ នាងមិនដែលបានទទួលប្រាក់ខែពីចៅហ្វាយរបស់នាងទាល់តែសោះ ព្រោះថាចៅហ្វាយរូបនោះតែកេងប្រវ័ញ្ចលុយប្រាក់ខែនាងទុករហូត ដោយយកលះថាទុកសន្សំឲ្យនាង។ យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុស្រ្តីរងគ្រោះបានសូមបើកលុយរបស់នាងទាំងអស់ ដើម្បីត្រលប់ទៅស្រុកកំណើតវិញ តែបុរសជាចៅហ្វាយមិនព្រមឲ្យនោះទេ ហើយក៏ឈានដល់កើតមានបញ្ហាខាងលើតែម្តង។ ពេលនេះបុរសជាឃាតកត្រូវបានប៉ូលិសសចាប់ខ្លួន និងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ dailymail