របៀបថែទាំសក់ពណ៌ឲ្យបានល្អ ដែលនារីគួរតែអនុវត្តន៍
នារីសម័យថ្មីតែងតែធ្វើការផ្លាស់ប្ដូរពណ៌សក់ជាញឹកញាប់ដើម្បីទទួលបាននូវភាពស្រស់ស្អាត និងមានភាពទាន់សម័យ។ ប៉ុន្ដែអ្នកមិនបានដឹងទេថាបើសិនជាអ្នកមិនមានការមើលថែឲ្យបានល្អទេនោះ អាចធ្វើឲ្យសក់របស់អ្នកឆាប់ខូចជាពិសេស ធ្វើឲ្យពណ៌សក់របស់អ្នកជាប់ពណ៌មិនបានយូរ។ ហេតុនេះខាងក្រោមនេះគឺជារបៀបថែទាំពណ៌សក់ឲ្យនៅបានល្អ និងនៅតែស្រស់ស្អាត៖

១. បន្ទាប់ពីអ្នកធ្វើការដាក់ពណ៌សក់ដំបូងអ្នកមិនគួរលាងសក់ភ្លាមនោះទេ អ្នកគួរតែទុកប្រមាណពី ២៤ ទៅ៤៨ ម៉ោងចាំកក់សក់ចេញព្រោះធ្វើបែបនេះដើម្បីធានាថាទឹកថ្នាំនៅជាប់សក់អ្នកបានល្អ។
២. អ្នកគួរតែជៀសវាងកក់សក់ជាមួយនឹងទឹកក្ដៅ ព្រោះថានៅពេលដែលថ្នាំសក់ប៉ះជាមួយនឹងទឹកក្ដៅអាចបណ្ដាលឲ្យវាឆាប់ហើរពណ៌ទោះបីជាទឹកថ្នាំល្អយ៉ាងណាក៏អ្នកគួរតែមានរបៀបថែរក្សាឲ្យបានល្អ។
៣. អ្នកគួរតែទិញសាប៊ូដែលមានសារធាតុ C ដើម្បីយកមកធ្វើការម៉ាស្សានៅលើស្បែកក្បាលតិច ដើម្បីជាជំនួយការពារសក់ខូចពីការលាបសក់ពណ៌ញឹកញាប់ពេក។
៤. នៅពេលដែលសក់របស់អ្នកប៉ះជាមួយសារធាតុគីមីក្ល័រច្រើនពេកអាចបណ្ដាលឲ្យសក់ពណ៌របស់អ្នកឆាប់ស្លេក ហេតុនេះអ្នកគួរតែមានការថែទាំសក់អ្នកជាមួយនឹងវីតាមីនបន្ថែមទៀត៕




អត្ថបទ៖ Sai
ប្រភព៖mthai