ចិត្តដាច់ម្លេះ ! ទារកគួរអោយស្រលាញ់ទើបកើតទើបតែបាន៥ថ្ងៃ ត្រូវគេយកមកចោលក្នុងធុងសម្រាម
ប្រទេសចិន ៖ អ្នកជាឪពុកម្តាយគួរគិតគូរអោយបានច្បាសលាស់ពីបញ្ហាមានកូន មិនមែនចេះតែបង្កើតមកអោយតែបានៗដល់មានបញ្ហាបែរជាយកពួកគេមកចោលដូចសត្វធាតុបែបនេះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីគួរអោយអាណិតមួយ ដែលទារកកំសត់កើតបានប្រាំថ្ងៃ បែរជាត្រូវបានគេយកមកបោះចោលក្នុងធុងសំរាមទៅវិញ។ តាមប្រភពបានអោយដឹងថាទារកម្នាក់នោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ក្រោយពីត្រូវបានកម្មករម្នាក់ប្រទះឃើញគេត្រូវបានចោលនៅក្នុងធុងសំរាមក្នុងតំបន់់ Mingguang ទីក្រុង Chuzhou ខេត្ត Anhui។

ក្រោយពីពិនិត្យសុខភាពហើយ គ្រូពេទ្យបានប្រាប់ថាទារកម្នាក់នេះមានសុខភាពល្អណាស់ និងមានរោគសញ្ញាពិការភាពអ្វីនោះទេ។ គ្រូពេទ្យក៏បានអះអាងថាទារកនោះបានកើតនៅប្រហែលម៉ោង ៥ល្ងាច នៅថ្ងៃទី ១៧ ខែឧសភានេះ។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែមានភាពងឿងឆ្ងល់ថា “ហេតុអ្វីបានជាឪពុកម្តាយទារកនេះ យកកូនមកចោលបែបនេះបើគេមិនបានមានជម្ងឺរឺពិការភាពអ្វីផងនោះ”។ មហាជនជាច្រើននៅតែបន្តចែករំលែករូបភាពទារកនោះ ព្រោះសង្ឃឹមនឹងអាចរកឪពុកម្តាយយរបស់ក្មេងនេះឃើញ៕


អត្ថបទ ៖ Mali
ប្រភព ៖ nextshark