វិធីងាយៗជួយឲ្យគ្រឿងសំអាងរបស់អ្នកជាប់ស្អាតពេញមួយថ្ងៃ
ការតុបតែងមុខគឺជារឿងធម្មតារបស់មនុស្សស្រី ដែលពួកគេតែងតែធ្វើការតុបតែងតិចតួចនៅលើផ្ទៃមុខដើម្បីចេញទៅខាងក្រៅ។ ប៉ុន្ដែការផាត់មុខនេះក៏មិនបានឥខ្ចោះដែរ ព្រោះថានៅពេលដែលយើងធ្វើការតុបតែងពេញមួយថ្ងៃតែងតែជួបបញ្ហា ម៉្សៅកក់ ជាពិសេសមុខចាប់ផ្ដើមចេញខ្លាញ់ដែលធ្វើឲ្យគ្រឿងសំអាងរបស់អ្នកកក់មិនស្អាត។

ហេតុនេះដើម្បីរក្សាគ្រឿងសំអាងនៅជាប់បានស្អាតពេញមួយថ្ងៃអ្នកគួរតែប្រើម៉្សៅទឹក មុនពេលដែលអ្នកប្រើម៉្សៅស្អិតពីលើ លើសពីនេះអ្នកគួរតែលាបឲ្យសព្វនៅតំបន់ T-Zone ព្រោះថាតំបន់នេះវាឆាប់ចេញនូវខ្លាញ់ជាងគេ។ នៅពេលដែលអ្នកផាត់ម៉្សៅទឹកអ្នកគួរតែជ្រើសរើសយកអេប៉ុងជាជាងប្រើដៃផ្ទាល់ ព្រោះថាអេប៉ុងវាអាចជួយស្រូប យកជាតិញើស ក៏ដូចជាខ្លាញ់ចេញពីស្បែកមុខបានល្អ។ ជាចុងក្រោយអ្នកគ្រាន់តែ យកម៉្សៅផាត់មកផាត់ពីលើជាធម្មតា នោះអ្នកនឹងទទួលបានភាពស្រស់ស្អាតពេញមួយថ្ងៃពុំចាំបាច់ខ្វល់ពីបញ្ហាគ្រឿងសំអាងកក់ទៀតនោះទេ៕

អត្ថបទ៖ Sai
ប្រភព៖mthai