ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម័យកូវីដ! បុរសម្នាក់ទទួលបានការចាប់រម្មណ៍យ៉ាងខ្លាំង ក្រោយច្នៃម៉ាស់ពាក់ឲ្យស៊ីគ្នាជាមួយក្រវ៉ាត់កទៅធ្វើការរាល់ថ្ងៃ

    BY autoadmin August 3, 2020
    សម័យកូវីដ! បុរសម្នាក់ទទួលបានការចាប់រម្មណ៍យ៉ាងខ្លាំង ក្រោយច្នៃម៉ាស់ពាក់ឲ្យស៊ីគ្នាជាមួយក្រវ៉ាត់កទៅធ្វើការរាល់ថ្ងៃ

    អាមេរិក៖ ទន្ទឹមនឹងមានពលរដ្ឋជាច្រើនលាននាក់នៅជុំវិញពិភពលោកបាននាំគ្នាពាក់ម៉ាស់ជាចាំបាច់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ នោះ ក៏មានដែលពលរដ្ឋមួយចំនួនបានសម្រេចច្នៃម៉ាស់ទាំងនោះឲ្យក្លាយជាគឿងតុបតែងលម្អខ្លួនតាមរូបភាពជាច្រើន។ កន្លងមានពលរដ្ឋខ្លះបានសម្រេចប្រើក្រណាត់ផ្សេងៗដេរជាម៉ាស់ដោយខ្លួនឯងតាមចំណូលចិត្តរបស់ពួកគេ ហើយបើនៅឥណ្ឌាវិញមានពលរដ្ឋអ្នកមានចំនួនបានប្រើប្រាស់ម៉ាស់ធ្វើអំពីមាស ឬជាម៉ាស់ក្រណាត់ដាំពេជ្យដែលមានតម្លៃរាប់ម៉ឺនដុល្លារទៀតផង។ ដោយឡែកមានបុរសជនជាតិអាមេរិកម្នាក់កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម Facebook និង Twitter បន្ទាប់ពីរូបគាត់ បានយកក្រណាត់សម្រាប់ដាក់នៅលម្អក្នុងហោប៉ៅអាវធំ (Pocket Square) ចាស់ៗទៅច្នៃជាម៉ាស់ដើម្បីពាក់ទៅឲ្យស៊ីគ្នាជាមួយនឹងក្រវ៉ាត់ករបស់គាត់។

    បើតាមសារព័ត៌មាន Insider បានឲ្យដឹងថា បុរសរូបនេះមានឈ្មោះថា Steve Montgomery អាយុ ៥៧ ឆ្នាំ ប្រកបការងារជាអ្នកលក់រថយន្តនិងកំពុងរស់នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ការច្នៃម៉ាស់ឲ្យមានភាពស៊ីគ្នាជាមួយនឹងក្រវ៉ាត់ករដោយមានពណ៌ផ្សេងៗជាច្រើននេះ គឺជាគំនិតច្នៃប្រឌិតរបស់លោក Steve Montgomery រួមជាមួយនឹងមិត្តមិត្តស្រីរបស់លោក ហើយអ្នកដែលបាននាំយករូបភាពស្រស់ស្អាតទាំងនោះទៅបង្ហោះក្នុងបណ្តាញសង្គមគឺជាកូនស្រីរបស់គាត់ផងដែរ។ លោកអ្នកអាចទស្សនារូបភាពម៉ាស់ចម្រុះពណ៌ដ៏ស្រស់ស្អាតរបស់លោក Steve Montgomery តាមរយៈរូបភាពដូចខាងក្រោមនេះ៖

     

    អត្ថបទ៖ភក្តី

    ប្រភព៖ Insider

    Share This Post: