ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសហ្វីលីពីនសម្រេចនឹងបិទទ្វារទាំងនៅក្នុង និងជុំវិញទីក្រុងម៉ានីល ជាថ្មីម្ដងទៀតនៅថ្ងៃអង្គារស្អែកនេះ

    BY autoadmin August 3, 2020
    ប្រទេសហ្វីលីពីនសម្រេចនឹងបិទទ្វារទាំងនៅក្នុង និងជុំវិញទីក្រុងម៉ានីល ជាថ្មីម្ដងទៀតនៅថ្ងៃអង្គារស្អែកនេះ

    រដ្ឋាភិបាលហ្វ៊ីលីពីននិយាយថា ខ្លួននឹងចាប់ផ្តើមបិទទ្វាររឹតបន្ដឹងទាំងនៅក្នុង និងជុំវិញទីក្រុងម៉ានីល ជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះ ដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនករណីជំងឺ COVID-19 ។ រដ្ឋាភិបាលបានប្រកាសនៅថ្ងៃអាទិត្យនេះថា ការរឹតបន្តឹងនេះនឹងចូលជាធរមាន រហូតដល់ថ្ងៃទី១៨ ខែសីហា នៅក្នុងរដ្ឋធានី និងខេត្តក្បែរៗ ដែលមានការបញ្ជាក់ថាមានការឆ្លងច្រើន។ វិធានការណ៍ចាក់សោរនឹងរាប់បញ្ចូលទាំងការហាមឃាត់មិនឱ្យប្រជាជនចេញទៅក្រៅ លើកលែងតែការទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាអាហារ និងថ្នាំ។

    ការរីករាលដាលនៃជំងឺ​ COVID-19 បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចហ្វីលីពីនយ៉ាងខ្លាំង ដោយអត្រាគ្មានការងារធ្វើនៅក្នុងខែមេសា បានកើនឡើងដល់ ១៧.៧% ដែលជាកម្រិតមួយអាក្រក់បំផុតមិនធ្លាប់មាន។ រដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតនៅក្នុងខែមិថុនា ដើម្បីចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែជំងឺ COVID-19 បានរាលដាលយ៉ាងឆាប់រហ័សចាប់តាំងពីពាក់កណ្តាលខែកក្កដា។ ហ្វីលីពីនបានរាយការណ៍ពីការឆ្លងខ្ពស់បំផុតក្នុងមួយថ្ងៃចំនួន ៥,០៣២ ករណី កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យករណីសរុបកើនឡើងលើសពី ១០០,០០០ ករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: