ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត្តចរិកទាំង៤របស់មនុស្សស្រី ដែលបុរសមិនហ៊ាននឹងចូលជិត

    BY Khmernote Media May 22, 2018
    អត្តចរិកទាំង៤របស់មនុស្សស្រី ដែលបុរសមិនហ៊ាននឹងចូលជិត

    បុរសអាចគិតថានារីគឺជាជាមនុស្សដែលមានភាពទន់ខ្សោយ ដែលមិនអាចប្រឈមនឹងបញ្ហាអ្វីដោយខ្លួនឯងបានឡើយ។ ប៉ុន្ដែអ្នកយល់ខុសហើយពេលខ្លះនារីជាមនុស្សម្នាក់ដែលចិត្តដាច់បំផុតបើសិនជាអ្នកធ្វើឲ្យរូបនាងឆ្អែតចិត្ត ជាពិសេសអាចនិយាយបានថាដល់កម្រិតមួយដែលរូបនាងអស់ការអត់ធត់។ ប៉ុន្ដែនារីក៏មានចំណុចខ្លះដែលធ្វើឲ្យបុរសមិនអាចធ្វើបាននឹងខ្លាច ហើយដល់ថ្នាក់មិនហ៊ានប្រាថ្នាព្រោះថារូបនាងមានភាពជាខ្លួនឯងខ្ពស់ជាងអ្វីដែលពួកគេធ្លាប់ជួប៖

    ១. មានការគិតគូរខ្ពស់៖ មានមនុស្សភាគច្រើននិយាយថានារីគឺតែងតែរត់គេចពីបញ្ហាហើយមិនហ៊ានប្រឈមនិងបញ្ហា។ ប៉ុន្ដែអ្នកយល់ខុសហើយពេលខ្លះមនុស្សស្រីអាចធ្វើចិត្តស្ងប់ និងមុនពេលសម្រេចចិត្តធ្វើអ្វីមួយតែងតែឆ្លងកាត់ការគិតគូរជានិច្ច។

    ២. មនុស្សស្រីដែលឆ្លៀសវៃ៖ អ្នកជានារីដែលឆ្លាត និងអាចប្រឈមនឹងរឿងអ្វីដោយខ្លួនឯងបានដោយមិនចាំបាច់ពឹងបុរស ប៉ុន្ដែចំណុចមួយនេះជាអ្វីដែលបុរសមិនចង់បានព្រោះថាបុរសណាក៏មិនចង់ស្ថិតនៅក្រោមបង្គាប់គេដែរ ជាពិសេសនៅក្រោមបង្គាប់មនុស្សស្រី។

    ៣. អាចដោះស្រាយបញ្ហាគ្រប់ស្ថានការណ៍៖ នៅពេលដែលនៅក្នុងស្ថានភាពអាសន្នមានមនុស្សជាច្រើនដែលតែងតែមានភាពភ័យខ្លាច និងរត់រកកន្លែងដែលមានសុវត្ថិភាព។ ប៉ុន្ដែបើសិនជាអ្នកដែលនៅស្ងប់ស្ងៀមហើយអាចដោះស្រាយបញ្ហានៅក្នុងគ្រាអាសន្នអ្នកជាមនុស្សម្នាក់ដែលមនុស្សប្រុសមិនហ៊ានចូលជិត ព្រោះគេអាចនឹងគិតថាខ្លួនគេមិនសាកសម ក៏ដូចជាមិនអាចប្រៀបនឹងអ្នកបាន។

    ៤. មានជីវិតឯករាជ្យ៖ នៅពេលដែលអ្នកអាចម្ចាស់ការនៅលើជីវិតរបស់ខ្លួន និងទៅណាមកណាម្នាក់ឯងបានដោយមិនចាំបាច់ពឹងផ្អែកលើអ្នកណានោះ។ ចំណុចនេះអាចធ្វើឲ្យបុរសគិតថាអ្នកមានមនុស្សម្នាក់ដែលនៅខ្ពស់ដោយពួកគេមិនអាចឈោងចាប់បាន៕

    អត្ថបទ៖ Sai

    ប្រភព៖ postsod

    Share This Post:
    MPO4D jitutoto mpo4d Mpoplay