ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឪពុកម្តាយគ្រប់រូបប្រុងប្រយ័ត្នប្រដាប់លេងរបស់កូនៗ ប្រយ័ត្នជួបគ្រោះថ្នាក់ដូចករណីនេះ

    BY autoadmin August 4, 2020
    ឪពុកម្តាយគ្រប់រូបប្រុងប្រយ័ត្នប្រដាប់លេងរបស់កូនៗ ប្រយ័ត្នជួបគ្រោះថ្នាក់ដូចករណីនេះ

    គ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលានិងគ្រប់រូបភាព ប្រសិនបើលោកអ្នកមានការធ្វេសប្រហែលតែបន្តិច ហើយពេលខ្លះគ្រោះថ្នាក់មួយចំនួនបានកើតឡើងក្នុងរូបភាពមួយដែលលោកអ្នកស្ទើរតែមិនជឿឬលោកអ្នកមានសេចក្តីងឿងឆ្ងល់ថា  តើហេតុការណ៍បានកើតឡើងដោយរបៀបណា? ជាក់ស្តែងកាលពីពេលថ្មីៗនេះមានរូបភាពជាច្រើនបានបង្ហាញថា មានគ្រោះថ្នាក់មួយបានកើតឡើងចំពោះក្មេងតូចម្នាក់ ដោយមានដែកត្រវែងមួយសម្រាប់ភ្ជាប់កង់ឡានជ័រសម្រាប់ក្មេងលេងនោះបានជាប់នឹងក្បាលរបស់គេ។ រូបភាពគ្រោះថ្នាក់នេះត្រូវបានគេចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គម ហើយសម្រាប់មនុស្សមួយចំនួនបានគិតថា​ ហេតុការណ៍នេះមិនមែនជាការពិតឡើងដោយវាគ្រាន់តែជារូបភាពដែលត្រូវបានគេកែច្នៃឡើងតែប៉ុណ្ណោះ។

    យ៉ាងណាក្តី បើយោងតាមសារព័ត៌មាន  World of Buzz បានបញ្ជាក់ជូនថា ហេតុការណ៍ពិតជាបានកើតឡើងមែនគ្រាន់តែគេមិនបានដឹងពីអត្តសញ្ញាណពិតប្រាកដរបស់ជនរងគ្រោះនិងមូលហេតុជាក់ស្តែងដែលនាំឲ្យកើតមានគ្រោះថ្នាក់នេះតែប៉ុណ្ណោះ។​ ប្រភពខាងលើបានបន្តចុះផ្សាយពីរូបភាពជាច្រើនទៀតដែលបង្ហាញថា កុមាររងគ្រោះត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យនិងក្រោយមកត្រូវបានក្រុមគ្រូពេទ្យជួយដេររបួសលើក្បាលរបស់គេទៀតផង ខណៈកុមាររងគ្រោះមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ បើទោះជាយ៉ាងនេះក្តី តាមរយៈអត្ថបទសារព័ត៌មានមួយនេះបានដាស់តឿនដល់ឪពុកម្តាយគ្រប់រូបត្រូវចេះមើលថែកូនតូចឲ្យមានខ្ជាប់ខ្ជួនគ្រប់ពេលវេលា ចៀសវាងកើតមានគ្រោះថ្នាក់គួរឲ្យសោកស្តាយដូចក្នុងករណីខាងលើនេះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: