ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ត្រាំ និយាយថា TikTok ត្រូវតែបិទចោល ឬលក់​ទៅឱ្យ Microsoft មុនថ្ងៃទី១៥ ខែកញ្ញា

    BY autoadmin August 4, 2020
    លោក ដូណាល់ត្រាំ និយាយថា TikTok ត្រូវតែបិទចោល ឬលក់​ទៅឱ្យ Microsoft មុនថ្ងៃទី១៥ ខែកញ្ញា

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកនឹងបិទកម្មវិធីចែករំលែកវីដេអូ TikTok នៅថ្ងៃទី១៥ ខែកញ្ញា លើកលែងតែក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាមេរិកផ្សេងទៀត អាចទិញ TikTok ដែលប្រតិបត្ដិការនៅអាមេរិកបាន។ រដ្ឋបាលរបស់លោក ត្រាំ មានការព្រួយបារម្ភថា បណ្តាញសង្គមដែលគ្រប់គ្រងដោយចិនមួយនេះ អាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក។ រដ្ឋបាលរបស់លោកកំពុងពិចារណាបិទការប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងចរចារកដំណោះស្រាយដើម្បីចង់ទិញយកវា។

    លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា លោកមិនប្រកាន់ថា តើក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនធំ និងមានសុវត្ថិភាពរបស់សហរដ្ឋអាមេរិកមួយណាទិញយកវាទេ។ លោកបានបន្ថែមទៀតថា កម្មវិធី TikTok ដែលប្រតិបត្តិការនៅអាមេរិកនឹងត្រូវបិទនៅថ្ងៃទី១៥ ខែកញ្ញា លើកលែងតែក្រុមហ៊ុន Microsoft ឬសាជីវកម្មផ្សេងទៀតអាចទិញយកវាបាន។ តាមសេចក្តីរាយការណ៍លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ការពិតលោកមិនសូវពេញចិត្តនឹងកិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកទិញ TikTok ដែលប្រតិបត្តិការនៅអាមេរិកឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: