ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដំណើរចូលប្រទេសសិង្ហបុរី ដាច់ខាតត្រូវតែពាក់ឧបករណ៍មួយនេះក្នុងរយៈពេលឃុំខ្លួន១៤ថ្ងៃ ហើយបើហ៊ានដោះចេញអាចជាប់គុក ៦ខែ និងពិន័យជិត ១ម៉ឺនដុល្លារ

    BY autoadmin August 4, 2020
    អ្នកដំណើរចូលប្រទេសសិង្ហបុរី ដាច់ខាតត្រូវតែពាក់ឧបករណ៍មួយនេះក្នុងរយៈពេលឃុំខ្លួន១៤ថ្ងៃ ហើយបើហ៊ានដោះចេញអាចជាប់គុក ៦ខែ និងពិន័យជិត ១ម៉ឺនដុល្លារ

    សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានជូនដំណឹងថ្មីមួយជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ គឺអាជ្ញាធរនឹងតម្រូវឲ្យអ្នកដំណើរទើបចូលក្នុងប្រទេសសឹង្ហបុរីទាំងអស់ត្រូវតែពាក់ឧបករណ៍អេឡិចត្រូនិចដែលបានផលិតនិងផ្តល់ជូនដោយអាជ្ញាធរក្នុងអំឡុងពេលដែលអ្នកដំណើរទាំងនោះត្រូវឃុំខ្លួននៅក្នុងផ្ទះ ១៤ ថ្ងៃ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា វិធានការថ្មីនេះនឹងផ្តើមចាប់អនុវត្តពីថ្ងៃទី ១១ ខែសីហានេះ ហើយវិធានការគឺត្រូវអនុវត្តគ្រប់អ្នកដំណើរទាំងអស់ដូចជាជនបរទេស ពលរដ្ឋសិង្ហបុរី អ្នកទទួលបានសិទ្ធស្នាក់នៅក្នុងប្រទេសសិង្ហបុរីបណ្ណោះអាសន្ន អ្នកទទួលបានសិទ្ធស្នាក់នៅអចិន្ត្រៃ និងអ្នកទទួលបានសិទ្ធមកធ្វើការងារក្នុងរយៈពេលកំណត់ណាមួយក្នុងប្រទេសសឹង្ហបុរី។

    បើតាមអាជ្ញាធរអន្តោប្រវេសន៍និងប៉ុស្តិ៍ត្រួតពិនិត្យសិង្ហបុរីបានឲ្យបញ្ជាក់ថា ឧបករណ៍អេឡិចត្រូនិចនោះមានរាងដូចនាឡិកាដៃអមជាមួយដុំរក្សាទិន្នន័យមួយ ហើយឧបករណ៍ត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា GPS អ៊ីនធឺណិតល្បឿន 4G និង Bluetooth ទៀតផង ដូចនេះអាជ្ញាធរអាចតាមដានរាល់សកម្មភាពរបស់អ្នកដែលបានពាក់ឧបរកណ៍យ៉ាងច្បាស់លាស់មិនថាពួកគេលួចចេញទៅទីកន្លែងណានោះទេ ហើយសូម្បីតែពេលដែលពួកគេដោះឧបករណ៍នេះចេញពីដៃក៏អាជ្ញាធរអាចដឹងដែរ។ អាជ្ញាធរក៏អាចជូនដំណឹងថ្មីៗទៅកាន់អ្នកដំណើរទាំងអស់ដោយការផ្ញើសារតាមរយៈឧបករណ៍អេឡិចត្រូនិចនេះផងដែរ។ ចំពោះអ្នកដំណើរណាដែលហ៊ានដោះឧបករណ៍ពិសេសនេះចេញពីដៃ ឬលួចទៅទីកន្លែងសាធារណៈដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ ហើយត្រូវគេចាប់បានរយៈបច្ចេកវិទ្យាក្នុងឧបករណ៍អេឡិចត្រូនិចនេះ ពួកគេត្រូវប្រឈមនឹងការជាប់គុករយៈពេល ៦ ខែ និងពិន័យជាប្រាក់ចំនួន ១០ ០០០ ដុល្លារសិង្ហបុរី (៧ ១៨៤ ដុល្លារអាមេរិក) ផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: