ចៅហ្វាយដាក់ទណ្ឌកម្មឲ្យបុគ្គលិករាំស្រាតសល់តែលីអូនៅទីសាធារណៈ ដោយសារប្រើឥរិយាបថមិនសមរម្យចំពោះភ្ញៀវ
ចិន៖ នៅក្នុងប្រទេសចិនគេសង្គេតឃើញថា ការដាក់ទណ្ឌកម្មចំពោះបុគ្គលិក ដែលបានប្រព្រឹត្តិកំហុស ឬមិនអាចបំពេញការងារតាមផែនការកំណត់ ត្រូវបានគេធ្វើឡើងក្នុងរូបភាពផ្សេងៗ ដែលពេលខ្លះយើងមិនអាចស្មានដល់នោះទេ។ កន្លងមកគេធ្លាប់ឃើញ មានករណីករណីដាក់ទណ្ឌកម្មប្លែកៗមួយចំនួនដូចជា បុគ្គលិកលក់គ្រឿងសម្អាងស្រីត្រូវលត់ជង្គង់ទល់មុខគ្នា និងទះកំផ្លៀងគ្នាទៅ វិញទៅមក បុគ្គលិករបស់ក្រុមហ៊ុនចលនវត្ថុត្រូវឈរតម្រង់ជួរឲ្យចៅហ្វាយទះកំផ្លៀងវិលជុំម្នាក់ម្តងៗ ហើយករណីខ្លះទៀត បុគ្គលិកស្រីត្រូវឲ្យលុតជង្គង់ខាំបើកគំរបដបទឹកសុទ្ធដែលគាបនៅប្រលោះភ្លៅមនុស្សប្រុសជាដើម។
ហើយកាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមគេបានប្រទះឃើញមានការដាក់ទណ្ឌកម្មថ្មីមួយទៀតគឺមានបុគ្គលិកប្រុស៤នាក់ ត្រូវបានចៅហ្វាយដាក់ទណ្ឌកម្មឲ្យរាំស្រាតសល់តែលីអូនៅទីសាធារណៈប៉ុណ្ណោះ ព្រោះតែពួកគេបានប្រើប្រាស់ឥវិយាបថមិន សមរម្យជាមួយនឹងអតិថិជន។ សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅមុខការិយាល័យលក់អចលនាវត្ថុមួយនៅក្នុង ក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន៕
អត្ថបទ៖ ភក្តី
ប្រភព៖ shanghaiist