ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សម្នាក់ស្លាប់ និង ៤នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍លិចកាណូតមួយគ្រឿងនៅប្រទេសថៃ

    BY autoadmin August 5, 2020
    មនុស្សម្នាក់ស្លាប់ និង ៤នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍លិចកាណូតមួយគ្រឿងនៅប្រទេសថៃ

    ថៃ៖ សារព័ត៌មាន Bangkok Post បានរាយការណ៍ មានកាណូតមួយគ្រឿងដែលមានទិញដៅឆ្ពោះទៅកាន់កោះសាមុយ ដែលកោះទេសចរណ៍ដ៏មានសក្កានុពលមួយរបស់ប្រទេសថៃនោះបានលិចទាំងយប់បន្ទាប់កាណូតមួយនេះបានប្រទះនឹងព្យុះភ្លៀងដ៏ធំមួយ។ ប្រភពខាងលើបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅកាលពីយប់ថ្ងៃទី ២ សីហា កន្លងទៅនេះនៅម៉ោងប្រមាណជា ៨ : ៤៨ នាទីយប់ ដោយកាណូតត្រូវបានវាយប្រហារដោយព្យុះភ្លៀងយ៉ាងខ្លាំងនិងទឹករលកដែលមានកម្ពស់ប្រមាណជា ២-៣ ម៉ែត្រ។ នៅលើកាណូតមួយគ្រឿងនោះមានផ្ទុកមនុស្សសរុបចំនួន ១៦ នាក់ រថយន្តដឹកទំនិញខ្នាតធំ ៣គ្រឿង រថយន្តភីកអាប់ ១ គ្រឿង ដោយក្នុងនោះ ក្រុមអ្នកបើកកាណូតមានចំនួន ១១ នាក់ ស្រីជាអ្នកលក់ទំនិញម្នាក់ និង ៤ នាក់ផ្សេងទៀតគឺជាក្រុមអ្នកបើករថយន្តដឹកទំនិញ និងរថយន្តភីកអាប់។

    ក្នុងយប់កើតហេតុនោះអាជ្ញាធរថៃបានធ្វើអន្តរាគមន៍ជួយសង្គ្រោះមនុស្សបានចំនួន ៩ នាក់ និង មនុស្ស ៧នាក់ផ្សេងទៀតត្រូវបាត់ខ្លួន។ យ៉ាងណាក្តី មួយថ្ងៃបន្ទាប់មកទៀតអាជ្ញាធរបានរកឃើញមនុស្ស ២ នាក់បន្ថែមទៀត និងបានរកឃើញសាកសពមនុស្ស ១ ម្នាក់ផង ខណៈគិតមកទល់នឹងពេលនេះមនុស្ស ៤ នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួនដដែល។ បើតាមការសន្និដ្ឋានរបស់អាជ្ញាធរថៃ មនុស្សទាំង ៤ នាក់ដែលកំពុងបាត់ខ្លួននោះមានភាគរយតិចណាស់ដែលពួកគេនៅរស់មានជីវិត តែបើទោះជាយ៉ាងនេះក្តីក៏គេនៅតែបន្តតាមរកពួកគេឲ្យអស់ពីលទ្ធភាពដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Bangkok Post

    Share This Post: