ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រន្ធត់ខ្លាំងណាស់! យ៉ាងហោចណាស់មនុស្សជាង ៧០នាក់បានស្លាប់ និង ៤,០០០នាក់ បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏សាហាវមួយនៅប្រទេសលីបង់ (មានវីដេអូ)

    BY autoadmin August 5, 2020
    រន្ធត់ខ្លាំងណាស់! យ៉ាងហោចណាស់មនុស្សជាង ៧០នាក់បានស្លាប់ និង ៤,០០០នាក់ បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏សាហាវមួយនៅប្រទេសលីបង់ (មានវីដេអូ)

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៧០នាក់ បានស្លាប់ និងមនុស្សប្រមាណ ៤,០០០នាក់ បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកនៅឯកំពង់ផែមួយ ក្នុងទីក្រុង Beirut ប្រទេសលីបង់។ វាមិនច្បាស់ទេថា មូលហេតុនៃការផ្ទុះកើតចេញពីណា ប៉ុន្តែអាជ្ញាធរបានចោទលើសារធាតុអាម៉ូញ៉ូម ដែលមានរហូតដល់ទៅ ២,៧៥០តោន ត្រូវបានស្តុកទុកនៅទីនោះរយៈពេល ៦ឆ្នាំ មកហើយ ហើយឥឡូវនេះមន្ត្រីកំពុងបើកការស៊ើបអង្កេតលើករណីនេះបន្ថែមទៀត។

    នៅក្នុងវីដេអូជាច្រើនដែលបានបង្ហោះតាមអ៊ីនធឺណេត បានវាបង្ហាញពីការផ្ទុះយ៉ាងខ្លាំងសម្បើម ដោយមានទាំងអគ្គិភ័យ និងសំឡេងផ្ទុះដូចគ្រាប់បែក ​​​​ដែលបណ្ដាលឱ្យអគាររាប់ខ្នងនៅជុំវិញត្រូវបានបំផ្លាញគួរឱ្យរន្ធត់បំផុត។ ប្រធានាធិបតីលោក Michel Aoun បានសម្ដែងការមិនពេញចិត្ត ដែលក្នុងតំបន់នេះមានការស្តុកទុកសារធាតុផ្ទុះដោយគ្មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយបានប្រកាសឱ្យមានការកាន់ទុក្ខរយៈពេល ៣ថ្ងៃ និងបញ្ចេញថវិកាជំនួយប្រមាណ ៦៦លានដុល្លារ ផងដែរ។ វាជាមហន្តរាយដ៏អាក្រក់មួយរបស់ប្រទេសនេះ ដែលបានសម្លាប់ពលរដ្ឋរាប់សិបនាក់ និងបង្កឱ្យមានរបួសរាប់ពាន់នាក់ ខណៈអគារនៅទីនោះរលំចុះទាំងអស់ នៅចំពេលដែលរឿងផ្ទៃក្នុងរបស់ប្រទេសនេះក៏មិនល្អ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: