ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រលកកម្ដៅនៅប៉ាគីស្ថានបានស្លាប់មនុស្សជាច្រើនរយនាក់ស្លាប់

    BY Khmernote Media May 23, 2018
    រលកកម្ដៅនៅប៉ាគីស្ថានបានស្លាប់មនុស្សជាច្រើនរយនាក់ស្លាប់

    ប៉ាគីស្ថាន៖ ព្រោះតែអាកាសធាតុឡើងក្តៅខ្លាំង មនុស្សជាច្រើននាក់នៅក្នុងប្រទេសប៉ាគីស្ថានបានស្លាប់ និងអ្នកខ្លះចេញមកដេកយ៉ាងអនាធិបតេយ្យនៅតាមផងផ្លូវជាច្រើននៅក្នុងទីក្រុង។ បើយោងតាមមូលនិធិ Edhi ដែលជាមូលនិធិជួយសង្គ្រោះជនក្រីក្រ បានឲ្យដឹងថា ត្រឹមរយៈពេល​៤ថ្ងៃចុងក្រោយនេះមានចំនួនអ្នកស្លាប់ចំនួន១៨០នាក់ និងមានមនុស្សជាច្រើនរយនាក់ទៀតបានចេញមកដេកនៅតាមផងផ្លូវគួរឲ្យសង្វែកជាទីបំផុត។

    តាមរបាយការណ៍ឧតុនិយមបានបង្ហាញថា រលកកម្ដៅក្នុងប្រទេសប៉ាគីស្ថានបានកើនដល់៤២អង្សា ហើយអាកាសធាតុក្តៅខ្លាំងកម្រិតនេះគឺជាករណីកម្រមួយសម្រាប់ប៉ាគីស្ថានផងដែរ។​ សូមបញ្ជាក់ថា តំបន់ខ្លះនៃប្រទេសប៉ាគីស្ថានមិនក្តៅខ្លាំងដូចនេះទេ ហើយតំបន់ដែលទទួលរងនូវរលកកម្ដៅ​ខ្លាំងនេះគឺទីក្រុង​ Karachi  ខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន៕អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay